បាល់ទាត់៖ ខ្សែបម្រើស្លាបប្រេស៊ីលរបស់ក្លិប Ajax, Amsterdam, Antony បានបញ្ជាក់ពីគោលបំណងចង់ផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United បើទោះជាការចរចាមិនទាន់ចេញជារូបរាងនៅឡើយ។

Manchester United ត្រូវបានគេដឹងថា មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះមកកាន់ Old Trafford តាមរយៈអតីតអ្នកចាត់ការ Ajax លោក Erik ten Hag។ អាចនិយាយបាន Antony ជាគោលដៅបន្ទាប់ផងដែរសំរាប់ Manchester United បន្ទាប់ក្លិបមួយនេះបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Benfica, Darwin Nunez ដែលផ្លាស់ទៅកាន់ Liverpool។
សូមបញ្ជាក់ថា Antony បានក្លាយជាសមាជិកសំខាន់របស់ Ajax ក្នុងរយៈពេល ១៨ខែកន្លងមកបន្ទាប់ពីផ្លាស់ពីក្លិបប្រេស៊ីល Sao Paulo ហើយក្លិបប្រេស៊ីលមួយនេះក៏នឹងទទួលបានលាភសក្ការៈផងដែរ ប្រសិនការផ្ទេរបានសំរេចដែលជាផ្នែកមួយនៃកិច្ចសន្យាកន្លងមក។ តម្លៃនៃការផ្ទេររបស់កីឡាកររប្រេស៊ីល Antony ពី Ajax ត្រូវបានគេដឹងថាក្នុងរង្វង់ពី ៥០ ទៅ ៦០លានអឺរ៉ូ។ Manchester United បច្ចុប្បន្នក៏កំពុងចរចាទិញខ្សែប្រយុទ្ធ Barcelona, Frankie de Jong ផងដែរ៕
អត្ថបទ៖នាង សុភាវុធ