ឱកាសការងារជាងបីពាន់កន្លែង ក្នុងពិព័រណ៍ការងារ បើកដំណើរការនៅថ្ងៃនេះ

2022/06/23 07:02:48 pm        406

ភ្នំពេញ៖ ឱកាសការងារជាងបីពាន់កន្លែង តាមក្រុមហ៊ុនឯកជន ផ្តល់ជូនយុវជន និងសិស្សនិសិត្ស ដែលកំពុងរកការងារធ្វើ នៅក្នុងពិព័រណ៌ការងាររយៈពេលពីរថ្ងៃ ដែលចាប់បើកដំណើការពីថ្ងៃទី២៣ ខែមិថុនានេះ នៅរាជធានីភ្នំពេញ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ​ពិព័រណ៍ការងារខ្នាតមធ្យម នៅអគារ កាំពុ ជិតស្ពានអាកាសក្បាលថ្នល់ ដែលមានក្រុមហ៊ុន​ចូលរួម​ចំនួន ២៣ និងបង្ហាញពីតម្រូវការកម្លាំងពលកម្មសរុបជាង ៣ពាន់កន្លែង នៅថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី​ភ្នំពេញ និងឧបត្ថម្ភ​គាំទ្រដោយអង្គការអន្តរជាតិខាងការងារ។

នៅក្នុងពិធីបើកវិធីពិព័រណ៌ការងារ នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺជា​ចរន្តដ៏សំខាន់មួយដែលទីផ្សារការងារបាន​ចាប់ផ្តើមស្រូបយកកម្លាំង​ពលកម្ម​ជាថ្មីឡើងវិញ ​បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងកាន់តែមានសន្ទុះវិជ្ជមានប្រកប​ដោយ​សក្តានុពល។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជួបជុំគ្នាដោយងាយស្រួលនៅមួយកន្លែង រវាង​ភាគី​និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល​ និងអ្នកស្វែងរកការងារ ដើម្បីផ្សព្វផ្សាយព័ត៌មាន​ឱកាស​ការងារ តាមរយៈការដាក់ពាក្យស្នើសុំការងារ ​និងព័ត៌មានស្តីពីការបណ្តុះបណ្តាលជំនាញ ព្រមទាំង​សិក្ខាសាលាចែករំលែកបទពិសោធន៍​ ការប្រឹក្សា​យោលបល់ការងារ អាជីព ​និង​ត្រៀមខ្លួន​ចូល​ការងារ ដោយវាគ្មិនដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងទីផ្សារការងារ។

លោក ហួត ថារ៉ា ប្រធានផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នៃធនាគារ កាណាឌីយ៉ា ក.អ និងលោក កែវ លីវណ្ណ ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនធនារ៉ាប់រង ដាយ អ៊ិឈិ បានលើកឡើងថា ឱការងារជាច្រើនមុខតំណែងបានផ្តល់ជូន​ ក្នុងពិព័រណ៌ការងារនះ ទៅ​កាន់អ្នកស្វែងរកការងារ។

ក្រុមហ៊ុនសង្ឃឹមថា តាមរយៈពិព័រណ៌នេះ នឹងទទួលបានយុវជន​តាមរយៈការដាក់ពាក្យ​ចូល​បំពេញ​ការងារ​ ជាដើម្បីបំពេញមុខដំណែងដែលក្រុមហ៊ុនកំពុងជ្រើសរើស។

នៅថ្ងៃដំបូងនៃពិព័រណ៍ការងារនេះ មានយុវជន និងសិស្សនិសិត្ស ជាច្រើនកុះករ ចូលរួម ស្វែងយល់ សាកសួរព័ត៌មាន ​និងដាក់ពាក្យបម្រើការងារ ​នៅតាមបញ្ជរក្រុមហ៊ុនក្នុងពិព័រណ៌។

ក្រុមយុវជនដែលជានិស្សិតមកពីសាលាផ្សេងៗគ្នា ​បាននិយាយថា កម្មវិធីនេះពិតជា​មាន​សារៈសំខាន់​ណាស់ ​និងអត្ថប្រយោជន៍​ជាច្រើនក្នុងការចូលរួម ​ពោលក្រៅពីការតាំងបង្ហាញការងារ ពួកគេ​នឹងអាចទទួលបាននូវចំណេះដឹង ​និងបទពិសោធន៍ ​អំពីការត្រៀមខ្លួនចូលការងារ និង​សហគ្រិនភាពរបស់វាគ្មិនល្អៗ​ដែលមានបទពិសោជន៍ក្នុងទីផ្សារការងារ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាចរន្តដ៏សំខាន់មួយដែលទីផ្សារការងារបាន​ចាប់ផ្តើមស្រូបយក​កម្លាំង​ពលកម្មជាថ្មីឡើងវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងកាន់​តែមានសន្ទុះវិជ្ជមាន​ប្រកប​ដោយសក្តានុពល៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm