រុស្ស៊ី៖ ទូរទស្សន៍រដ្ឋរុស្ស៊ី RU-RTR កាលពីថ្ងៃពុធបានបង្ហាញពីប្រជាពលរដ្ឋកំពុងដាក់កម្រងផ្កា និងអុជទៀននៅក្នុងទីក្រុងផ្សេងៗជាច្រើនរបស់រុស្ស៊ី ជាការរំឭកទិវាចងចាំ និងការរងទុក្ខ (Day of Memory and Sorrow) ខួបលើកទី៨១ នៃការចូលឈ្លានពានពីរបបណាស៊ីអាល្លឺម៉ង់លើអតីតសហភាពសូវៀត អំឡុងសង្គ្រាមលោកលើកទី២។
យោងតាមទូរទស្សន៍រដ្ឋរុស្ស៊ីឲ្យដឹងថា ទានចំនួន ៤១៨ដើមត្រូវអុជនៅលើទំនប់ Krymskaya របស់ក្រុង Moscow និងទាន ១ម៉ឺនដើមទៀតត្រូវបានអុជនៅក្នុងទីក្រុង Irkutsk។ ទូរទស្សន៍រដ្ឋរុស្ស៊ីក៏បានបង្ហាញផងដែរពីប្រជាពលរដ្ឋកំពុងអុជទៀននៅក្នុងតំបន់ Crimea និងតំបន់នានាគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវគេស្គាល់ថាសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ស្ថិតក្នុងតំបន់ Donbas ស្របពេលមានប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន