រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រុម​តា​លី​បង់​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ជាង ​១​ពាន់​នាក់​

2022/06/23 12:35:23 pm        661

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ពី​អន្តរជាតិ ខណៈប្រទេសនេះដោះស្រាយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត 6.1រ៉ិ​ច​ទ័​រ​។​ ​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ជាង 1,000នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់ 1,500នាក់បាន​រងរបួស​ដោយការរ​​ញ្ជួ​យ​ដី​។

ខេត្ត Paktika នៅ​ភាគ​អាគ្នេយ៍​បាន​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​។ អង្គការសហប្រជាជាតិ​កំពុង​ព្យាយាម​ផ្តល់​ទី​ជំរក និង​ជំនួយ​ស្បៀងអាហារ​សង្គ្រោះបន្ទាន់​។ កិច្ចខិតខំជួយសង្គ្រោះ​កំពុង​ត្រូវបាន​រារាំង​ដោយ​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង។ ​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​បាន​វាយប្រហារ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​មកនេះ​គឺជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​ក្រុម​តា​លី​បង់​ ជា​ចលនា​អ៊ីស្លាម​និយម​ដែល​បាន​ដណ្តើម​អំណាច​កាលពី​ឆ្នាំមុន​ បន្ទាប់ពី​រដ្ឋាភិបាល​គាំទ្រដោយ​ប្រទេស​លោកខាងលិច​បាន​ដួលរលំ​។​ ​លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់​ក្រុម​តា​លី​បង់​បាន​និយាយថា គួរឱ្យ​សោកស្ដាយដែលរដ្ឋាភិបាល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម ដូច្នេះ​ផ្នែក​ហិរញ្ញវត្ថុ​មិនអាច​ជួយប្រជាជន​ក្នុងកម្រិត​ដែលត្រូវការ​បាន​នោះទេ។

​ជំនួយ​ចាំបាច់​ត្រូវ​បង្កើន​ ព្រោះនេះ​គឺជា​ការរញ្ជួយ​ដី​ខ្លាំង​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មកនេះ​។ ចំនួន​មនុស្ស​ជាប់​នៅក្រោម​គំនរ​បាក់បែក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។ បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ផ្តល់ជំនួយ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​មានការ​លំបាក ​ជាពិសេស​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ នៅ​តំបន់​ដាច់ស្រយាល ឧទ្ធម្ភាគចក្រ​បាន​កំពុង​ដឹក​ជន​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដែល​នៅ​ជិតខាង​ កំពុង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ ដែល​រួមមាន​ការដាក់​ពង្រាយក្រុម​គ្រូពេទ្យ និង​ការផ្តល់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz
2026/07/12 10:53:24 am        3
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
2026/07/11 05:31:05 pm        1
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
2026/07/11 05:27:15 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz

2026/07/12 10:53:24 am
​អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
2026/07/12 10:42:04 am
​អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
2026/07/12 08:22:12 am
​អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
2026/07/12 08:15:00 am
​ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am