ក្រសួងសុខាភិបាល កំពុងអនុវត្តយុទ្ធសាស្រ្ត ពង្រឹងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល

2022/06/23 12:55:21 pm        695

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តសុខាភិបាល​ ដែលមានសង្គតិភាពជាមួយ​នឹងយុទ្ធសាស្រ្តចតុកោណ ​តាមរយៈពង្រឹងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល ជាពិសេសការលើកកម្ពស់ ការផ្តល់សេវាថែទាំសុខភាពមានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌ ​ជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងគ្រប់ភូមិសាស្រ្តទូទាំងប្រទេស ដោយមិនគិតពីលក្ខខ័ណ្ឌសេដ្ឋកិច្ច និងសង្គមកិច្ច។

រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសុខា​ភិបាល កំពុងពង្រីកការគ្របដណ្តប់ និងលើកកម្ពស់គុណភាពសេវា នៅក្នុងគ្រប់ភូមិសាស្រ្តទូទាំង​ប្រទេស ក្នុងនោះ ក្រសួង បានពង្រីក និងសាងសង់មនី្ទរពេទ្យ ដូចជានៅខេត្តរតនគិរី មណ្ឌលគិរី ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ ព្រមទាំងការពង្រីក​មណ្ឌលសុខភាព​បន្ថែមទៀត ដែលជាការពង្រីកនូវការថែទាំសុខភាពបឋមជូនដល់ប្រជាពលរដ្ឋ ព្រោះថា​ការថែទាំ​សុខភាពបឋម គឺសំខាន់ខ្លាំងណាស់ ​បានជួយធ្វើឲ្យអត្រាមរណៈភាពមាតា ទារក និងកុមារ បានធ្លាក់ចុះ គួរឲ្យកត់សម្គាល់។

ជាពិសេសដោយយោងតាមលទ្ធផលបឋម នៃការអង្កេតប្រជាសាស្ត្រ ​និងសុខភាពកម្ពុជា ឆ្នាំ​២០២១-២០២២ ប្រៀបធៀប នឹងលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ ​និងសុខភាពកម្ពុជា ឆ្នាំ២០១៤ គឺអត្រាមរណភាពមាតា ​ទារក និងកុមារ បានបន្តធ្លាក់ចុះថែមទៀត រវាងឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២។

ឯកឧត្តម រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា អាទិភាពឆ្នាំ២០២២ និងឆ្នាំបន្ត ក្រសួងសុខាភិបាល បន្តពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តមនី្ទរពេទ្យបង្អែក មណ្ឌលសុខភាព និងបន្ទប់រង់ចាំសំរាប់សំរាលកូន បង្កើន​ការបំពាក់ ឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាទំនើប ​នៅមនី្ទរពេទ្យបង្អែកថ្នាក់ខេត្ត និងថ្នាក់ស្រុក​ប្រតិបតិ្តទៅតាមកម្រិតធនធានដែលមាន ​និងបង្កើនការផ្គត់ផ្គង់បណ្តាញ ​ឬប្រភពទឹកស្អាត និង​អគ្គិសនី ​ជាពិសេសនៅក្នុងមូលដ្ឋានសុខាភិបាលក្នុងតំបន់ជនបទ ​ដើម្បីផ្តល់សេវាមានគុណភាព លើកកម្ពស់បរិស្ថានអនាម័យល្អ និងរក្សាសុវតិ្ថភាព អ្នកជំងឺ និងបុគ្គលិកសុខាភិបាល ព្រមទាំង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ​ការប្រាស្រ័យទាក់ទង ​និងបច្ចេកវិទ្យា ដោយរាប់​បញ្ចូល​ទាំងផ្នែករឹង និងផ្នែកទន់ និងផ្តល់ការបណ្តុះបណ្តាលគ្រប់គ្រាន់ស្តីពីការប្រើប្រាស់ ICT ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
2026/06/22 07:05:38 pm        1
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
2026/06/22 06:59:10 pm        1
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
2026/06/22 05:27:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Vance៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ​អធិការកិច្ចនុយក្លេអ៊ែររបស់ UN ចូលប្រទេស​វិញ

2026/06/22 07:14:36 pm
​សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
2026/06/22 07:05:38 pm
​វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
2026/06/22 06:59:10 pm
​ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ
2026/06/22 06:54:28 pm
​លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
2026/06/22 06:37:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/22 09:26:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am