កងកម្លាំង​រុស្ស៊ី​វាយ​ដណ្ដើម​បាន​តំបន់ជាច្រើន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ និង​គំរាម​វាយ​យក​ខេត្ត Luhansk

2022/06/23 09:46:05 pm        845

​​អ៊ុយ​ក្រែ​ន​៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ជីក​រូង​ដី​សម្រាប់​ជា​កន្លែង​ការពារ​ចុងក្រោយ ​ទប់ទល់​នឹង​ការ​វាយ​រុល​ទៅ​មុខ​របស់​ទាហាន​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធនៅ​ក្នុង​ខេត្ត Luhansk ជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​ឥឡូវនេះ​គំរាម​វាយលុក​ទីក្រុង​ធំៗចំនួន​ ២ ​ដែល​កំពុង​ត្រូវ​បាន​រារាំង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។

​ការ​រំពឹង​ទុក​របស់​រុស្ស៊ី​ថា​ នឹង​បាន​គ្រប់គ្រង​ទីក្រុង​ដែល​កំពុង​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក Sievierodonetsk និង Lysychansk បាន​ធ្វើ​ឱ្យ​មេបញ្ជាការ​អ៊ុយ​ក្រែ​ន​មាន​ជម្រើស​យ៉ាង​មុតមាំ​ក្នុង​ការ​ស្នាក់នៅ និង​ប្រយុទ្ធដោយ​ប្រថុយប្រថាន​នឹង​ការ​កាត់ផ្ដាច់​ខ្សែត្រៀម​ផ្គត់ផ្គង់ និង​ការឡោមព័ទ្ធ​ក្រុម​អ្នកការពារ​រាប់​ពាន់​នាក់ ឬ​ដកថយ និង​បាត់បង់​មជ្ឈមណ្ឌល​ទីក្រុង​សំខាន់ៗ​ចុងក្រោយ​នៅ​ខេត្ត Luhansk។ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​ទទួល​ស្គាល់​ថា អស់​ជាច្រើន​សប្តាហ៍​មក​ហើយដែល​ទាហាន​រុស្ស៊ី​មានប្រៀប​ឈ្នះ និង​បាញ់​ស្រោច​កាំភ្លើង​ធំ និង​គ្រាប់​រ៉ូ​កែ​តទៅ​លើ​កងកម្លាំង​អ៊ុយ​ក្រែ​ន មុន​ពេល​ព្យាយាម​រុល​ទៅ​មុខ​ដោយ​រថក្រោះ និង​កងទ័ព​ថ្មើរជើង​។

យុទ្ធសាស្ត្រ​នេះ​បាន​ឈាន​ដល់​របកគំហើញ​មួយ​កាលពី​ថ្ងៃ​ពុធ ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​ដណ្តើម​យក​ភូមិ​យុទ្ធសាស្ត្រ​ចំនួន​បី​គឺ​ភូមិ Mirna Dolina, Podlisne​ និង​ភូមិ Toshkivka។ នោះ​អាច​ជា​ការ​បើកផ្លូវ​ឲ្យ​កងទ័ព​រុស្ស៊ី​វាយ​ដណ្ដើម​យក​ខេត្ត Luhansk និង​ខេត្ត​ជាប់​នោះគឺ​ខេត្ត Donetsk ដែល​ខេត្ត​ទាំង​២​ ស្ថិត​ក្នុង​តំបន់​មួយ​ត្រូវ​គេ​ស្គាល់​ថា​ជា​តំបន់ Donbas៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm