អគ្គនាយកដ្ឋានពន្ធដារ គ្រោងរៀបចំយន្តការគ្រប់គ្រង និងប្រមូលចំណូលពន្ធលើវិស័យរ៉ែ ឱ្យមានតម្លាភាព

2022/06/23 11:37:17 pm        711

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត្ត និងអនុលោមភាព សម្រាប់គម្រោងវិនិយោគលើធនធាន​រ៉ែផ្សេងៗទៀត បន្ទាប់ពីគណៈប្រតិភូចុះទស្សនកិច្ច​សិក្សាឈ្វេងយល់ ​អំពីស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុន រុករកធនធានរ៉ែ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីប្រតិបត្តិការរុករករ៉ែ ​នៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដើម្បីពិនិត្យមើលលើសក្តានុពលនការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យរ៉ែ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល បានជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ចំពោះសង្គម ​និងបរិស្ថាន, ការយក​ចិត្ត​ទុកដាក់​អនវុត្តស្របទៅតាមច្បាប់​ និងបទប្បញ្ញត្តិ​ជាធរមាន ​ជាពិសេសសហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណ​ប្រយោជន៍ នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ​ព្រមទាំងចំណូលមិនមែនសារពើពន្ធ។

ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យលទ្ធភាពផ្ដល់​ជូន​នូវ “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស​ (GOLD Certificate)" បញ្ជាក់នូវកម្រិត​អនុលោមភាព​ខ្ពស់ ជូនក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ។

ឯកឧត្តម បន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះឧបសគ្គ ​និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះ​វិស័យធនធានរ៉ែ ​ដោយក្រុមហ៊ុនវិនិយោគលើវិស័យនេះ​មួយចំនួន ពុំបានផ្តល់កិច្ច​សហការ​ពេញលេញ ​ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងមិនបានផ្ដល់នូវបញ្ចិកាគណនេយ្យ, របាយ​ការណ៍​ហិរញ្ញវត្ថុ, និងឯកសារពាក់ព័ន្ធ ប្រកាស​ និងការបង់ប្រាក់ពន្ធទាប ដែលពុំបាន​ឆ្លុះបញ្ចាំង​អំពីវិស័យមួយ ដែលកំពុងមានសក្តានុពល​ ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារ​ចុះមកដោយ​ផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេង ក្នុងវិស័យធនធានរ៉ែនេះ​ អនុវត្តប្រកបដោយ​ស្តង់ដារ និង​តម្លាភាព​ ប្រហាក់ប្រហែល ឬដូចទៅ​នឹង​ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និង​ជាគំរូ​សម្រាប់ក្រុមហ៊ុន ​និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ​ដោយមានតម្លាភាព និង​កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។

តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំ​យន្តការ​ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត​ ចំពោះវិស័យធនធានរ៉ែនេះ តាម​រយៈការបង្កើតស្តង់ដារនៃការអនុវត្ត ​និងអនុលោមភាពសម្រាប់ គម្រោងវិនិយោគផ្សេងទៀត​ក្នុង​វិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្ដានុពល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ​ និងអង្គការ ILO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការបណ្តុះបណ្តាលទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព
2026/09/17 08:15:20 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
2026/09/17 08:11:36 am        1
កម្ពុជាលើកឡើងពីផលប៉ះពាល់លើស្ត្រី កុមារ និងប្រជាជនស៊ីវិល ព្រមទាំងបំភ្លឺបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2026/09/17 08:05:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ​ និងអង្គការ ILO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការបណ្តុះបណ្តាលទប់ស្កាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព

2026/09/17 08:15:20 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
2026/09/17 08:11:36 am
​កម្ពុជាលើកឡើងពីផលប៉ះពាល់លើស្ត្រី កុមារ និងប្រជាជនស៊ីវិល ព្រមទាំងបំភ្លឺបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2026/09/17 08:05:50 am
​វិចារណកថា៖ ទីជម្រកគឺជាផ្ទះដែលមានអ្វីៗចាំបាច់គ្រប់យ៉ាង «ផ្ទះមិនមែនគ្រាន់តែជាទីកន្លែងទេ វាជាលក្ខខណ្ឌទាំងមូលដែលធ្វើឱ្យជីវិតអាចរស់នៅបាន»
2026/09/17 08:03:21 am
​អាជ្ញាធរសុខាភិបាល៖ ៧០% នៃ​ម៉ាស៊ីនភ្លើង តាមមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សា លែងដំណើរការ
2026/09/16 07:27:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm