ពលរដ្ឋស្នើឲ្យអង្គភាពច្រកចេញចូលតែមួយជួយពន្លឿនការធ្វើប័ណ្ណឆ្លងព្រំដែន

2022/06/24 12:03:15 am        636

ឧត្ដរមានជ័យ៖ ក្រោយការបើកច្រកព្រំដែនអូរស្មាច់ឡើងវិញ ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ បានសម្រុកទៅធ្វើ ប័ណ្ណឆ្លងព្រំដែន ដើម្បីចូលទៅប្រទេសថៃរកការងារធ្វើ និងបានស្នើឱ្យមន្ត្រីជំនាញ ដែលបម្រើការងារក្នុង ការិយាល័យអង្គភាពច្រកចេញចូលតែមួយជួយពន្លឿនការធ្វើប័ណ្ណនេះ។

ប្រជាពលរដ្ឋ បានស្នើឲ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តឧត្តរមានជ័យ ជួយពន្លឿនការងារ ធ្វើសៀវភៅឆ្លងដែន ឬហៅថាប័ណ្ណឆ្លងដែន (Boder Pass) និងកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដោយសារតែកន្លងមក ការផ្តល់សេវានេះមានការយឺតយ៉ាវ ពន្យាពេលយូរ ធ្វើឲ្យពួកគេដែល​នៅ​ក្នុងមូល ដ្ឋានស្រុកឆ្ងាយៗ មានការលំបាកក្នុងការធ្វើដំណើរមកទទួលយក។

លោក អាន់ សំអាត ប្រធានការិយាល័យអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ បានឲ្យ ដឹងថា ចំពោះការធ្វើប័ណ្ណឆ្លងដែនជូនពលរដ្ឋ គឺធ្វើឱ្យតែប្រជាពលរដ្ឋរស់នៅក្នុង​ខេត្តឧត្តរមានជ័យ តែប៉ុណ្តោះ ក្នុងតម្លៃពីរម៉ឺនរៀល ក្នុងមួយប័ណ្ណ ។ ដោយឡែកចំពោះពលរដ្ឋ​នៅតាមបណ្តា​ខេត្តផ្សេង មិនអាចធ្វើបាននោះឡើយ ប៉ុន្តែចំពោះករណីចាំបាច់ អ្នកជំងឺមាន​សភាពធ្ងន់ធ្ងរ​ខ្លាំង​មកពីខេត្តផ្សេងៗនោះ អាជ្ញាធរខេត្ត អាចជួយសម្រួលធ្វើប័ណ្ណជូនបាន ដោយចំនួនមាន​កំណត់​តាម​ការជាក់ស្តែង។

លោកបានបញ្ជាក់ថា កន្លងមក ការធ្វើប័ណ្ណឆ្លងដែននេះ មានការយឺតយ៉ាវបន្តិច ដោយសារបញ្ហា បច្ចេកទេសម៉ាស៊ីន មានចំនួនតិច ក៏ប៉ុន្តែបច្ចុប្បន្ន អង្គភាពច្រកចេញចូលតែមួយ បានសម្រួល​រាល់បញ្ហា ប្រឈមនានាជូនពលរដ្ឋឲ្យបានឆាប់រហ័ស មិនឲ្យមានការយឺតយ៉ាវដូចពេលមុនទៀត​នោះឡើយ ដោយកំណត់ត្រឹមរយៈពេល៧ថ្ងៃ ពលរដ្ឋអាចទទួលយកប័ណ្ណឆ្លងដែនបានហើយ៕ អត្ថបទ៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        70
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm