ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា នៅថ្ងៃទី២៣ ខែមិថុនា បាន ផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដមបានទទួលដំណើរទស្សនកិច្ចឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ ដើម្បីពិនិត្យវឌ្ឍនភាពការងារ សកម្មភាពហ្វឹកហ្វឺនសុនខហិតមីន និងសំ ណល់យុទ្ធភណ្ឌសង្គ្រាម សុនខប្រឆាំងភេរវកម្ម សុនខហិតរកវ៉ីរុសកូវីដ-១៩ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះមន្រ្តីរបស់វិទ្យាស្ថានដែ លមានជំនាញបច្ចេកទេសខ្ពស់ប្រកបដោយវិជ្ជាជីវៈផ្នែកហ្វឹកហ្វឺនសុនខ។ ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់ការបំពាក់សម្ភារឧបទេស រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថា ន ដែលបង្ហាញអំពីសមត្ថភាព ឧត្តមភាព សោភណ្ឌភាព និងវិសាលភាពរបស់អង្គភាពស៊ីម៉ាក់៕ អត្ថបទ ៖ គង់ ឌិន








