
អន្ដរជាតិ៖ ប្រទេសរុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង និង ថាមពល naphtha ទៅកាន់ទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ខណៈខ្លួនពិបាកក្នុងការលក់ឥន្ធនៈនៅអឺរ៉ុប ស្របពេលដែលអាស៊ីកំពុងទទួលយកបរិមាណប្រេងឆៅរបស់រុស្ស៊ីកាន់តែច្រើនរួចទៅហើយ ។ ការប្រែប្រួលនេះទំនងជាបង្កើនការប្រកួតប្រជែងសម្រាប់អតិថិជនអាស៊ីរវាងរុស្ស៊ី និងប្រទេសនាំចេញឥន្ធនៈធំៗផ្សេងទៀត ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតទាំងបីទៅកាន់តំបន់អាស៊ី៕
