មន្រ្តីជាន់ខ្ពស់ ចាត់ទុកកូរ៉េជាដៃគូសំខាន់ក្នុងការផ្លាស់ប្ដូរបទពិសោន៍ចំណេះដឹង អរិយធម៌ និងវប្បធម៌

2022/06/24 02:40:21 am        876

ភ្នំពេញ៖ ខណៈដែល ប៊ូយ៉ុង គ្រុប ដែលជាក្រុមហ៊ុនពហុធុរកិច្ចដ៏ធំរបស់សាធារណរដ្ឋកូរ៉ បានពង្រីកបន្ថែមលើការវិនិយោគសាងសង់សាលារៀននៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គឺជាសញ្ញាមួយដែលបង្ហាញថា ជាទីកន្លែងនៃការស្វែងយល់ត្រិះរិះ ក៏ដូចជាផ្លាស់ប្ដូរនូវបទពិសោធន៍ ចំណេះដឹង អរិយធម៌ និងវប្បធម៌ រវាងប្រទេសទាំងពីរឲ្យល្អប្រសើរថែមទៀត។

នៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សាលារៀនដែលកូរ៉េដាក់ទុនវិនិយោគឡើងនាពេលនេះ ក៏ជាសញ្ញាមួយដ៏ល្អ និងសបញ្ជាក់ឲ្យឃើញថា នឹងអាចបង្កើនទំនាក់ទំនងយ៉ាងស្អិតរមួតបន្ថែមទៀត រវាងប្រជាជនទាំងពីរ កម្ពុជា-កូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រៅពីវិស័យសំណង់ និងអចលនទ្រព្យជាដើម ដែលនេះជាកតាលីករជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យ ឆ្ពោះទៅមុខមួយកម្រិតទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកបណ្ឌិត លី ជុងគឿន អគ្គនាយក នៃក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បាននិយាយថា ការសម្រេចបន្ថែមទុនវិនិយោគនៅកម្ពុជា ដោយសារកត្តាសុខសន្តិភាព និងភាពដឹកនាំដ៏ឆ្នើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។

លោកឲ្យដឹងទៀតថា សាលាចំណេះទូទៅ វ៉ូជុង កម្ពុជានេះ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំងអស់ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីក្រុង ប៊ូយ៉ុង ថោន ក្នុងគោលបំណងដើម្បីបំពេញរាល់តម្រូវការចាំបាច់ជូនដល់អតិថិជនដែលបានទិញលំនៅឋានក្នុងទីក្រុងនេះ ក្នុងនោះរួមមាន អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលកីឡា និងនគម្រោងអគារផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ជាក្រុមហ៊ុនយក្សមួយ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគគម្រោងលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ គម្រោងទីក្រុងដែលមានឈ្មោះថា ប៊ូយ៉ុង ថោន ត្រូវបានបើកដំណើរការដ្ឋានរបស់ខ្លួនកាលពីឆ្នាំ២០១៣មកម្ល៉េះ ដែលបានបណ្ដាក់ទុនប្រមាណ ១,១ពាន់លានដុល្លារ៕ អត្ថបទ៖ ឈិតបូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm