ក្រុមការងារ​ចម្រុះថ្នាក់ខេត្ត ប្រជុំពិនិត្យមើលអំពីវឌ្ឍនភាពផែនការរៀបចំកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ

2022/06/24 02:45:10 am        160

កំពង់ឆ្នាំង ៖ ក្រុមការងារ​ចម្រុះថ្នាក់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២នេះ ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារចម្រុះ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។  

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និង ធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និង ការកំណត់អត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ។ 

លោកលីសុភា បានឱ្យដឹងទៀតថា ការកំណត់ដោយអនុក្រឹត្យ គឺអនុវត្តទៅលើឃុំសំរោងសែន និង ឃុំផ្លូវទូក ដែលគ្រោងចុះបញ្ជីដីធ្លីផ្តល់ប័ណ្ឌកម្មសិទ្ធិ ជាដីលំនៅដ្ឋាន និងការបែងចែកដីអាស្រ័យផល ជូនប្រជាពលរដ្ឋ ។ ចំពោះការកំណត់អត្តសញ្ញាណកម្ម ដីតាមបណ្តោយផ្លូវជាតិលេខ៥០ សេ មានទំហំជាង១ម៉ឺ៥ពាន់ហិកតា ដាក់ជាដីអាស្រ័យផល ដែលមិនស្ថិតនៅក្នុងអនុក្រឹត្យ ដោយធ្វើការស្នើសុំរាជរដ្ឋាភិបាលដើម្បីផ្តល់សិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ។

ដាក់ផែនការអនុវត្តអនុក្រឹត្យស្តីពីការកាត់ឆ្វៀលតំបន់បី នៅតាមភូមិសាស្រ្ត បណ្តោយផ្លូវជាតិលេខ៥ និង ភូមិសាស្រ្តឃុំពាមឆ្កោកស្រុកជលគិរី  ឃុំសំរោងសែន និង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង គម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ។ 

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នាពេលនេះក្រុមការងារចម្រុះរបស់ខេត្តបានអនុវត្តយ៉ាងពេញលេញតាមជំហាននីមួយ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃច្បាស់លាស់ ។  

លោក បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ មន្រ្តីដែលជាក្រុមការងារទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព ជូនប្រមុខរាជារដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពិតប្រាកដ ៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm