
អន្ដរជាតិ៖ រុស្ស៊ីបានអះអាងថា លោកខាងលិចកំពុងបំប៉ោងព័ត៌មានមិនពិត អំពីដើមចមបង្កឲ្យមានវិបត្តិស្បៀងអាហារសកល ដែលក្រុងម៉ូស្គូ និយាយថា ត្រូវបានបង្កឡើងដោយទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៊ី ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបព្រោះការវាយលុកលើអ៊ុយក្រែន។ ក្រៅតែពីការស្លាប់ និង ការបំផ្លិចបំផ្លាញកើតចេញពីការវាយប្រហាររបស់រុស្ស៊ី សង្រ្គាម និងការប៉ុនប៉ងពីលោកខាងលិចក្នុងការបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី ជាការដាក់ទោសនោះ បានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ជីកសិកម្ម នឹងថាមពលហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល ៕