
អន្ដរជាតិ៖ ប្រធានាធិបតីចិនលោក Xi Jinping បានរិះគន់ការដាក់ទណ្ឌកម្មមកលើរុស្ស៊ី ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោកនៅក្នុងសុន្ទរកថាចាប់ផ្តើមកិច្ចប្រជុំកំពូល៥ប្រទេសហៅកាត់ថា BRICS នៅឆ្នាំនេះ ខណៈដែលលោកព្យាយាមពង្រឹងទំនាក់ទំនងជាមួយទីផ្សារដែលកំពុងរីកចម្រើនបន្ទាប់ពីទំនាក់ទំនងល្អក់ករកជាមួយលោកខាងលិច។ លោក Xi បានរិះគន់លោកខាងលិច ជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយព្រមានថា ការយកផ្នែកហិរញ្ញវត្ថុធ្វើជាអាវុធ នឹងនាំគ្រោះមហន្តរាយដល់មនុស្សនៅទូទាំងពិភពលោក៕