
អន្ដរជាតិ៖ កាលពីថ្ងៃពុធម្សិលមិញ កងកម្លាំងអ៊ុយក្រែនបានជីករូងដីសម្រាប់ជាកន្លែងការពារចុងក្រោយទប់ទល់នឹងការវាយរុលទៅមុខរបស់ទាហានរុស្ស៊ី នៅក្នុងខេត្ត Luhansk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីឥឡូវនេះគំរាមវាយលុកទីក្រុងធំ ៗ ចំនួនពីរដែលកំពុងត្រូវបានរារាំងដោយកងកម្លាំងអ៊ុយក្រែន។
ការរំពឹងទុករបស់រុស្ស៊ីថានឹងបានគ្រប់គ្រងទីក្រុង Sievierodonetsk និង Lysychansk ដែលកំពុងក្លាយជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកនោះ បានធ្វើឱ្យមេបញ្ជាការអ៊ុយក្រែនមានជម្រើសយ៉ាងមុតមាំក្នុងការស្នាក់នៅ និងប្រយុទ្ធ ដោយប្រថុយប្រថាននឹងការកាត់ផ្ដាច់ខ្សែត្រៀមផ្គត់ផ្គង់ និងការឡោមព័ទ្ធក្រុមអ្នកការពាររាប់ពាន់នាក់ ៕
