
អន្ដរជាតិ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz សង្ឃឹមថា នឹងមានរណសិរ្សរួបរួមលើការគាំទ្ររយៈពេលយូរអង្វែងសម្រាប់អ៊ុយក្រែន ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងភាពអត់ឃ្លានសកល ចំពេលដែលអតិផរណា និងអសន្តិសុខប្រេងកើនឡើង ពេលដែលលោកស្វាគមន៍មេដឹកនាំប្រទេស G-7 រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង អ៊ីតាលី ចក្រភពអង់គ្លេស កាណាដា និងជប៉ុន បូករួមទាំងសហភាពអឺរ៉ុប៕
