បាល់ទាត់៖ ក្លិបសារិកាព្រៃ Newcastle បានសំរេចក្នុងការនាំយកអ្នកចាំទីក្រុមជំរើសជាតិអង់គ្លេស Nick Pope ពីក្លិបបាល់ទាត់ Burnley ក្នុងតម្លៃមួយបិទជិត។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន St. James Park បន្ទាប់ពីចំណាយពេល ៦រដូវកាលនៅ Burnley។

Nick Pope បានផ្លាស់ទៅកាន់ Burnley កាលពីឆ្នាំ២០១៦ នៅពេល Burnley ឡើងមក English Premier League និងបានបង្ហាញខ្លួនសរុប ១៥៥ប្រកួតតាំងពីពេលនោះមកបូករួមទាំង ៣៦ប្រកួតរដូវកាលមុន។ Nick Pope គឺជាសមាជិកសំខាន់របស់ Burnley កាលពីរដូវកាល ២០១៧-១៨ ដែលឈានដល់វគ្គជម្រុះ Europa League ក្រោយបានលេខ៧ នៅ Premier League។ Nick Pope ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសដំបូងនៅឆ្នាំ២០១៨ និងត្រូវបានប្តូរចូលពេលអង់គ្លេសជួបកូស្តារីកា។
ក្រោយមកនៅឆ្នាំ២០២១ Nick Pope ក៏បានក្លាយជាអ្នកចាំទីអង់គ្លេសដំបូង ដែលរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ ៦ប្រកួត។ Nick Pope បានក្លាយសមាជិកទីពីរដែលផ្លាស់មកកាន់ Burnley មុនរដូវកាលថ្មីចាប់ផ្តើមនៅពេលខាងមុខ បន្ទាប់ពីខ្សែការពារឆ្វេង Matt Targett ផ្ទេរពី Aston Villa ក្នុងតម្លៃ ១៥លានផោន៕
អត្ថបទ៖នាង សុភាវុធ