កម្ពុជានាំចេញទំនិញជាច្រើនមុខរក្សាកំណើនខ្ពស់ នៅដើមឆ្នាំ២០២២នេះ

2022/06/24 01:33:04 pm        788

ភ្នំពេញ៖ ទំនិញចំនួន១៩ ប្រភេទរបស់កម្ពុជា បាននាំចេញមានកំណើនខ្ពស់ ខណៈប្រភេទទំនិញមួយចំនួនតូចបានថមថយចុះ​បន្តិចបន្តួច​ ក្នុងត្រីមាសទី១ ឆ្នាំ២០២២។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២, ក្នុងនោះទាក់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជិត ៥ ០០០ លានដុល្លារអាមេរិក កើនឡើងជិត ២៩ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ទំនិញដែល​បាននាំចេញរួមមាន៖ ផលិតផលវាយនភណ្ឌ ផលិតផលមិនមែនកាត់ដេរ និងផលិតផលកសិកម្មជាដើម ក្នុងនោះមានប្រភេទំនិញជាច្រើន មានកំណើនកើនឡើងខ្ពស់ បើបៀបរយៈពេលពេលដូចគ្នាទៅឆ្នាំ២០២១។

ជុំវិញការនាំចេញ,ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅក្នុងកំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែ​បន្តនាំចេញជាធម្មតា ដោយសារកម្ពុជានៅទទួលបានការបញ្ជាទិញគឺគ្មានការប្រែប្រួល ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ជាពិសេសបន្ទាប់ពីកម្ពុជា​បើក​សេដ្ឋកិច្ចឡើងវិញ​ ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មអន្តរជាតិ កាន់តែមានភាពល្អប្រសើរ​ថែមទៀត។

ចំណែកពាណិជ្ជកម្មនៃការនាំចូល,នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះដែរ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ៧ ៤៤៥ លានដុល្លារអាមេរិក ថយចុះជិត ១ ភាគរយ បើធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះផលិតផលដែលមានកំណើនកើនឡើងរួមមាន៖ ថ្នាំពេទ្យ ១០ ភាគរយ, ស្ករស និងប៊ិចេងជាង ១០ ភាគរយ, ប្រេងឆា និងអាហារផ្សេងៗ ១៧ ភាគរយ, បរិក្ខារ​សំណង់ជាង ១៨ ភាគរយ, គ្រឿងអេឡិចត្រូនិចជាង ២៩ ភាគរយ, វាយនភណ្ឌ និង​សំលៀកបំពាក់​ជិត ២៥ ភាគរយ, ទោចក្រយានយន្តជាង ៧ ភាគរយ, បរិក្ខារត្រជាក់ជាង ១១ ភាគរយ, ប្រេងឥន្ធនៈ ៤៨ ភាគរយ, ជីកសិកម្ម ៨ ភាគរយ និងផ្សេងជាង ២០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញ​ចូលរួម ព្រះរាជ​កម្ម​វិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ថ្វាយសម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ​ក្នុង​ព្រះជន្ម​គម្រប់ ១០២ព្រះវស្សា
2026/04/24 10:50:59 am        1
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
2026/04/24 10:34:55 am        1
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
2026/04/24 09:47:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើប្រទេសអ៊ីរ៉ង់ទេ

2026/04/24 11:07:47 am
​មេដឹកនាំអឺរ៉ុប នឹងដោះស្រាយផលវិបាកនៃសង្គ្រាមនៅអ៊ីរ៉ង់ និងការពារគ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំនៅប្រទេសស៊ីប
2026/04/24 11:04:54 am
​ក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
2026/04/24 10:59:02 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញ​ចូលរួម ព្រះរាជ​កម្ម​វិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ថ្វាយសម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ​ក្នុង​ព្រះជន្ម​គម្រប់ ១០២ព្រះវស្សា
2026/04/24 10:50:59 am
​ចំហេះព្រៃនៅក្នុងខេត្តអ៊ីវ៉ាតេ របស់ប្រទេសជប៉ុន បានរាលដាលដល់កណ្តាលក្រុង
2026/04/24 10:41:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am