អឺរ៉ុប​និយាយ​ថា ​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​ត្រូវ​បំពេញ​ការងារ​ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប

2022/06/24 02:34:33 pm        829

​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Urusla von der Leyen កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា លោកស្រីមាន​ទំនុក​ចិត្ត​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​នឹងត្រូវ​បំពេញការងារ ​ដែល​កំណត់​ដោយសហភាព​អឺរ៉ុប​ជា​ចាំបាច់ ដើម្បី​ឈានទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប បន្ទាប់ពី​មេដឹកនាំ​នៃ​ប្លុក​នេះ​បានអនុម័ត​បេក្ខភាព​របស់​ពួកគេ​។

​លោកស្រី​និយាយថា ពួកគេ​ទាំងអស់​នឹង​ឈានឆ្ពោះ​ទៅមុខ​បាន​កាន់តែ​លឿន​តាម​ដែល​អាចធ្វើទៅបាន ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​អនុវត្ត​កំណែទម្រង់​ដែល​ចាំបាច់​។​ ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីដាក់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅលើ​វិធី​ឆ្ពោះទៅរក​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប ​ដោយមាន​សកម្មភាព​ក្នុង​ល្បឿន​លក្ខណៈ​ធម្មតា និង​សាមគ្គីភាព ដើម្បីទាញ​ប្រទេស​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​មួយ​នេះ​ ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​រុស្ស៊ី ហើយ​ចង់ឱ្យប្រទេស​នេះ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច​។ ការជួបប្រជុំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាពអឺរ៉ុប​បាន​ប្រមូល​ការអនុម័ត​ជា​ឯកច្ឆន្ទ ​ដែល​ត្រូវការ​ដើម្បី​ផ្តល់​បេក្ខភាព​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ដំណើរការនៃ​ការចូល​សមាជិកភាព​អាច​ចំណាយពេល​ច្រើន​ឆ្នាំ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា អ៊ុយ​ក្រែ​ន​មានលទ្ធភាព​ក្លាយជា​សមាជិក ពេញលេញរបស់​សហភាព​អឺរ៉ុប​។ ថ្លែង​តាម​បណ្តាញ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាព​អឺរ៉ុប​ បន្ទាប់ពី​ប្រមូលបាន​ការអនុម័ត​ជា​ឯកច្ឆន្ទ​ដែល​ត្រូវការ​ ដើម្បី​ផ្តល់​បេក្ខភាពដល់អ៊ុយ​ក្រែ​ន លោក Zelenskyy បាន​និយាយថា​ លោក​ជឿថា​ សហភាព​អឺរ៉ុប​រួមគ្នា​ជាមួយអ៊ុយ​ក្រែ​ន និង​ស្តារ​ប្រទេស​ឡើងវិញ​បន្ទាប់ពី​សង្គ្រាម​។ លោក Zelenskyy បានអរគុណ​ដល់​ទាហាន​អ៊ុយ​ក្រែ​ន សម្រាប់​ការធ្វើឱ្យមាន​ប្រវត្តិសាស្ត្រ​ថ្មី​របស់​អ៊ុយ​ក្រែ​ន ប្រវត្តិសាស្ត្រ​ថ្មី​របស់​អឺរ៉ុបកាន់តែ​រឹងមាំ និងកាន់​តែមាន​សេរីភាព៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am