មីយ៉ាន់ម៉ា៖ ទូរទស្សន៍រដ្ឋបាននិយាយថា យោធាសហភាពមីយ៉ាន់ម៉ាបានព្រមានក្រុមអ្នកតវ៉ាថា អាចនឹងត្រូវគេបាញ់ចំក្បាល ខណៈក្រុមសកម្មជនប្រឆាំងរដ្ឋប្រហារ អំពាវនាវឲ្យមានការបង្ហាញការផ្គើនប្រឆាំងដ៏ធំ នៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស នៅថ្ងៃសៅរ៍នេះ។

ការចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ MRTV បានប្រាប់ដល់ក្រុមបាតុករដោយនិយាយថា អ្នកគួរតែដឹងថា អ្នកអាចមានគ្រោះថ្នាក់ដោយការបាញ់ឲ្យចំកណ្ដាលក្បាល និងខ្នង។ ទិន្នន័យរបស់សមាគមជួយអ្នកទោសនយោបាយ ដែលមិនស្វែងរកប្រាក់ចំណេញបង្ហាញថា យ៉ាងហោចណាស់ ២៥% នៃអ្នកដែលត្រូវបានសម្លាប់ បានស្លាប់ដោយសារការបាញ់ប្រហារចំក្បាល ដែលធ្វើឲ្យយមានការសង្ស័យថា ពួកគេត្រូវបានគេតម្រង់គោលដៅសម្លាប់៕
អត្ថបទ៖ សុខមាន