អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង Kyiv នៅតែត្រៀមខ្លួនជាស្រេចសម្រាប់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសរុស្ស៊ី ប៉ុន្តែអ៊ុយក្រែននឹងមិនទទួលយកឱសានវាទឡើយ។ លោក Dmytro Kuleba បាននិយាយថា ការពិភាក្សានឹងផ្អែកលើគំនិតសាមញ្ញបំផុត។
កិច្ចពិភាក្សាទាំងនេះមិនគួរនិយាយអំពីការ ដែលឲ្យពួកយើងបំពេញឱសានវាទរបស់រុស្ស៊ីនោះទេ។ លោកបាននិយាយថា ការងាររបស់លោកគឺធ្វើឱ្យប្រាកដថា យើងស្ដារឡើងវិញបូរណភាពទឹកដីរបស់យើង យើងការពារដែនអធិបតេយ្យភាព ហើយលោកបាននិយាយថា ការអះអាង និងឱសានវាទទាំងអស់ដែលដាក់ចេញដោយរុស្ស៊ីគឺខុសច្បាប់ យើងមិនអាចទទួលយកបាននោះទេ។ លោកបាននិយាយថា លោកមិនដឹងអំពីទណ្ឌកម្មណាមួយ ដែលនឹងហាមឃាត់ការនាំចេញរបស់អ៊ុយក្រែន ឬកំណត់ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន ឬការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីនោះទេ។
ហើយអ្វីដែលលោកដឹងនោះគឺកាលពីមួយសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារដោយចេតនាដោយមីស៊ីលមកលើឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំបំផុតនៅអ៊ុយក្រែន ដោយមានគ្រាប់ធញ្ញជាតិនៅខាងក្នុងនោះ។ យោធារុស្ស៊ីបានរារាំងអ៊ុយក្រែនមិនឲ្យចូលទៅកាន់កំពង់ផែរបស់ខ្លួននៅសមុទ្រខ្មៅ ដោយទុកឱ្យប្រទេសនេះជាប់គាំង ហើយមិនអាចនាំចេញផលិត ផលស្បៀងអាហាររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបាន៕
អត្ថបទ៖ ប៊ុនថន