ប្រជាជន​លី​ទុយ​អា​នី​នៅ​ជិត​តំបន់​របស់​ប្រទេស​រុស្ស៊ី​ព្រួយបារម្ភ​ពី​សង្គ្រាម​

2022/06/24 10:28:26 pm        1.2 K

​​លី​ទុយ​អា​នី៖ ភាព​តានតឹង​ថ្មី​រវាង​ទីក្រុង​មូ​ស្គូ និង​ប្រទេស​លោកខាងលិច​កំពុង​កើនឡើង បន្ទាប់ពី​ប្រទេស​លី​ទុយអា​នី​បានសម្រេច​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ទំនិញ​មួយ​ចំនួន ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន​ទៅ​កាន់​តំបន់ Kaliningrad របស់​រុស្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​វិមាន​ក្រឹម​ឡាំង​។​

​វិមាន​ក្រឹម​ឡាំង​ព្រមាន​ថា ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម ដែល​ផ្តើមចេញពី​ការ​វាយ​លុក​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ក្នុង​វិធី​មួយ​ដែល​នឹងធ្វើ​ឲ្យ​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​លើ​ប្រជាជន​លីទុយអា​នី ដោយ​បង្កើន​ការ​ព្រួយ​បារម្ភនៃ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​រុស្ស៊ី និង​អង្គការ​ណា​តូ​។​ ​ពលរដ្ឋ​មួយចំនួន​នៅ​ទីក្រុង​ព្រំដែន Kyrbartai ដែល​ទំនិញ​ឆ្លងកាត់​តាមផ្លូវ​ទៅ​ និង​មកពី​តំបន់ Kaliningrad​ របស់​រុស្ស៊ីនិយាយថា ​ពួកគេ​មិន​ព្រួយបារម្ភ​ខ្លាំងពេក​នោះទេ​អំពី​ជម្លោះ​។ ពលរដ្ឋ​ម្នាក់​និយាយថា យើង​មាន​មិត្តភ័ក្ដិ​នៅ​ទីនោះ​ក្នុងប្រទេស​រុស្ស៊ី ពួកគេ​ជា​មនុស្ស​សាមញ្ញ ប៉ុន្តែភាព​តានតឹង​ដែល​កំពុង​កើនឡើង​គឺអាច​មើលឃើញ​។

​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាម​រថភ្លើង​ឆ្លងកាត់​ទីក្រុង Kyrbarta អាច​ប្រើប្រាស់ Wi-Fi ដោយ​ឥត​គិតថ្លៃ​ក្នុងពេល​កំពុង​រង់ចាំ​។ ប៉ុន្តែ​មុននឹង​ពួកគេ​អាច​ចូល​ប្រើ​បាន ពួកគេ​ត្រូវ​អូស​កាត់​រូបភាព​ក្រាហ្វិក​នៃ​សង្គ្រាម​។ រូបភាព​ជាច្រើន​នៃ​អំពើ​ឃោរឃៅ ដែល​មួយចំនួន​ចោទប្រកាន់​រុស្ស៊ី​ពីបទ​ប្រល័យ​ពូជសាសន៍ ត្រូវបាន​ដាក់​នៅលើ​ផ្ទាំង​បិទ​នៅ​កន្លែង​​រង់ចាំ​ដែល​អាច​មើលឃើញ​តាម​បង្អួច​រថភ្លើង​។ វា​មិន​ច្បាស់​នោះទេ​ថា ​តើ​អ្នកដំណើរ​រុស្ស៊ី​ដឹង​អំពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​កម្រិតណា​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បានចាត់ទុក​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ថា ​ជាប្រតិបត្តិកា​រសឹកពិសេសជាជាង​សង្គ្រាម ​ឬ​ការឈ្លានពាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        50
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm