មនុស្ស​ ៣២​នាក់​ស្លាប់ ​និង​ ៦៦​នាក់​រង​របួស​បន្ទាប់​ពី​រថភ្លើង​បុក​គ្នា​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​

2021/04/27 09:59:58 am        125

​អេ​ហ្ស៊ី​ប៖ ក្រសួងសុខាភិបាល​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​៣២​នាក់​បាន​ស្លាប់ និង​ ៦៦​នាក់​រង​របួស បន្ទាប់ពី​រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន ​២​ខ្សែ​បាន​បុក​គ្នា​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​សុក្រ​។

​សេចក្ដីថ្លែងការណ៍​មួយ​បាន​និយាយ​ថា ​រថយន្ត​សង្គ្រោះ​រាប់​សិប​គ្រឿង​បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ ក្នុងស្រុកតា​តារបស់​ខេត្តសូ​ហាកចម្ងាយ​ ៤៦០​គីឡូ​ម៉ែត្រ​ភាគ​ខាំង​ត្បូង​រដ្ឋធានី​គែរ (Cairo)​។​ សេចក្ដី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​ មនុស្ស​ ៣២​នាក់​ស្លាប់ និង ​៦៦​នាក់​រង​របួស និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​ ក្រុម​មន្ត្រី​រថភ្លើង​បាន​និយាយ​ថា រថ​ភ្លើង​ដឹក​អ្នកដំណើរ ១​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ផែ​មេ​ឌី​ទែ​រ៉ា​ណេ​ នៃ​ទីក្រុង​អា​ឡិច​សាន់​ឌ្រៀ​ភាគ​ខាងជើង​រដ្ឋធានី​គែរ​។​

​អាជ្ញាធរ​ផ្លូវដែក​របស់​អេ​ហ្ស៊ី​ប​បាន​និយាយ​ថា ​រថភ្លើង​ចំនួន ​២​ខ្សែបាន​បុក​គ្នា​ពេញទំហឹង បន្ទាប់ពី​រថភ្លើង​ដឹក​អ្នកដំណើរ​ចាប់​ហ្វ្រាំង​ភ្លាមៗ​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​នៅ​ជិត​ខេត្ត​សូ​ហាក​។ ក្រុម​អ្នក​សង្គ្រោះ​បាន​បន្ត​ការងារ ​ជួយសង្គ្រោះ​រហូតដល់​ពេល​យប់៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm