ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមFacebook ដោយរៀបរាប់ដ៏រំជួលចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ដោយសុខភាពបងប្រុសទីមួយ(ឯកឧត្ដម ហ៊ុន សាន)បានប្រសើរព្រមទាំងពេលវេលាក៏សមស្រប សម្តេចតេជោ ហ៊ុន សែន បានណែនាំប្អូនៗ និងក្មួយៗ យកដំណឹងអំពីមរណភាពបងប្រុសទីពីរ គឺសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង ជំរាបគាត់។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់ គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។
សម្តេចជោ ហ៊ុន សែន បញ្ជាក់ថា “ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់ មិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់”៕

