អត្រាកុមារកើតជំងឺគ្រុនឈាម និងរាករុះ សម្រាកព្យាបាលច្រើននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

2022/06/25 01:52:24 am        1.1 K

កោះកុង៖ អត្រាកុមារកើតជំងឺគ្រុនឈាម និងជំងឺរាករុះ បានកើតមានច្រើនក្នុង១ថ្ងៃ ១០នាក់ ចូលពិនិត្យ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប៉ុន្តែ ពុំមានកុមារណានាក់បាត់បង់ជីវិតនោះទេ។

​២ខែអំឡុងពេលរដូវវស្សានេះ មានកុមារជាច្រើននាក់ បានទទួលផលប៉ះពាល់ ព្រោះតែបញ្ហាជំងឺគ្រុនឈាម និងជំងឺរាករុះ ដោយម្តាយឪពុក និងអាណាព្យាបាល សម្រុកនាំចូលមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល។

លោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី ប្រធានផ្នែកអគារកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា អត្រាកុមារចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅពេលនេះ គឺកើនឡើងពី៥០ ទៅ៦០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ តែទោះយ៉ាងណាក្តី ពុំមានកុមារណាមួយបានបាត់បង់ជីវិតនោះទេ ពោលគឺបានជាសះស្បើយវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។

អំឡុងពេលកុមារសម្រាកព្យាបាលជំងឺ ក្រុមគ្រូពេទ្យ ក៏បានអប់រំណែនាំផងដែរអំពីរបៀបធ្វើអនាម័យថែទាំសុខភាព ចៀសវាងបន្តកើតមានជំងឺគ្រុនឈាម ជំងឺរាករុះ និងជំងឺរលាកបំពង់ក ជាថ្មីម្តង ពេលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។

ម្តាយឪពុក និងអាណាព្យាបាលកុមារ បាននិយាយថា ប៉ុន្មានថ្ងៃមកនេះ អាកាសធាតុហាក់ប្រែប្រួលច្រើនប ង្កឱ្យមានភ្លៀងផង ក្តៅផង ទើបអាចផ្តល់ឱកាសឱ្យមូសខ្លាពងកូន។ ចំពោះជំងឺរាករុះវិញ បណ្តាលមកពីការបរិភោគអាហារមិនស្អាតល្អជាដើម។

ប្រជាពលរដ្ឋ ម្តាយឪពុក និងអាណាព្យាបាល មានទំនុកចិត្តច្រើនទៅលើក្រមសីលធម៌វិជ្ជាជីវៈ សេវាពិនិត្យ និងព្យាបាលជំងឺដល់កូនៗរបស់ពួកគេ ពីសំណាក់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្វីត្បិតច្រកទ្វារព្រំដែនបើកអាចឆ្លងដែនទៅរកព្យាបាលជំងឺនៅប្រទេសជិតខាងក៏ដោយ៕ អត្តបទ៖ ឈឹម មករា 




អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        71
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        110
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm