អង្គការ WHO ​ព្រមាន​ពី​ការ​បើក​បើក​ប្រទេស​ឆាប់រហ័ស​ពេក ស្រប​ពេល​មាន​វិបត្តិ​ជំងឺ COVID-19

2021/04/27 09:59:58 am        23

​អន្តរជាតិ៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ធ្វើការ​ព្រមាន​ថា ការបើក​ប្រទេស​ឆាប់រហ័ស​ពេក ស្រប​ពេល​មាន​ការរីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 អាច​នឹង​ក្លាយ​ជា​គ្រោះមហន្តរាយ​មួយ​។​

​ប្រមុខ​ដឹកនាំ​អង្គការ WHO​លោក ថេ​ដ្រូ​ស អាដ​ហា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស បាន​និយាយ​យ៉ាង​ទ​ទូ​ច​ថា ប្រទេស​ដែល​គិត​គូ​ពី​ការ​បើក​ប្រទេស​របស់​ខ្លួន​វិញ ត្រូវតែ​គិតគូ​ដូចគ្នា​ពី​ការ​ហក់​ឡើង​ខ្ពស់​នូវ​ករណី​ឆ្លង​ជំងឺ COVID-19​។​

​លោក​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ថា ការការពារ​ជន​ងាយ​រងគ្រោះថ្នាក់ ការការពារ​ខ្លួនឯង ហើយ​ការធ្វើ​តេស្ត និង​ការតាមដាន​ជំងឺ COVID-19​គឺជា​កត្តា​ដ៏​សំខាន់​មួយ​។​

​ខណៈពេល​នោះដែរ ការស្ទង់មតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ បានបង្ហាញ​ថា ប្រទេស​ជាង ៩០ ភាគរយ ​បាន​មើល​ឃើញថា ​សេវា​សុខភាព​ធម្មតា​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 ដោយ​ធ្លាប់តែ​ទទួលបាន​ការ​ថែរក្សា​សុខ​ភាព​យ៉ាង​សំខាន់​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​ដែល​ងាយ​រងគ្រោះ នឹងត្រូវ​រង​ការបំផ្លិចបំផ្លាញ​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​ការស្ទង់មតិ​នេះ​រួមមាន​ការឆ្លើយតប​ចាប់ពី​ចន្លោះ​ខែឧសភា​ដល់​ខែកក្កដា ពី​ចំនួន​ជាង ១០០ ប្រទេស​។ ក្នុងចំណោម​សេវាកម្ម​ដែល​រង​ផល​ប៉ះពាល់​ច្រើនជាងគេ​គឺ​ការផ្ដល់​ថ្នាំ​បង្ការ​ជាប្រចាំ (៧០ ភាគរយ​) ការធ្វើផែនការ​គ្រួសារ (៦៨ ភាគរយ​) និង​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​ជំងឺមហារីក (៥៥ ភាគរយ​) ខណៈ​សេវាកម្ម​សង្គ្រោះបន្ទាន់​ត្រូវបាន​រំខាន​នៅក្នុង​ប្រទេស​ដែលមាន​ការឆ្លើយតប​ស្ទើរតែ ១​ភាគ​៤៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm