សិក្ខាសាលារួម កម្ពុជា-កូរ៉េ លើកទី២ ស្តីអំពីជំងឺ ត្រចៀក ច្រមុះ បំពង់ក

2022/06/25 09:55:04 pm        171

ភ្នំពេញ​៖​ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលារួម កម្ពុជា - កូរ៉េ លើកទី២ ស្តីអំពី ជំងឺត្រចៀក ច្រមុះ បំពង់ក ជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក គីម ខ្វាងវុក ប្រធានតំណាងស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ យូ ប្យុងវុក ប្រធានគម្រោង នៃមជ្ឈមណ្ឌល សាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង។

ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អគារថ្មី និងជំនួយបច្ចេកទេសសម្រាប់ជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាងនៃសាធារណរដ្ឋកូរ៉េ។ សព្វថ្ងៃមនី្ទរពេទ្យព្រះអង្គឌួង កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយកំណើនប្រជាជនដែលមកទទួលសេវាមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក ពីព្រោះមនី្ទរពេទ្យព្រះអង្គឌួង ជាមនី្ទរពេទ្យថ្នាក់ជាតិមួយ ដែលផ្តល់គុណភាពសេវាសុខភាពប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បានជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយលំហូរចេញទៅព្យាបាលនៅបរទេស ដែលបញ្ហាទាំងនេះស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ តែងតែ យកចិត្តទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាចម្បង។

ទន្ទឹមគ្នានោះដែរលោក គីម ខ្វាងវុក បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាលើកទី២នេះ គឺដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងជំនាញរបស់ប្រទេសនីមួយៗ (កម្ពុជា កូរ៉េ)នៅក្នុងវិស័យត្រចៀក ច្រមុះ និងបំពង់ក ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាព នៃការព្យាបាលរួមគ្នា រវាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ដោយប្រើវិធីសាស្ត្រពហុជំនាញ។ ក្នុងអំឡុងពេលនៃសិក្ខាសាលា ភាគីកូរ៉េបានពន្យល់អំពី ទី១)-ការវះកាត់កែកុនក្បាល និងក, ទី២)-ករណីសំខាន់ៗនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង ទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក, ទី៣)-ករណីសិក្សា ត្រចៀក ច្រមុះ បំពង់ក (ច្រៀក) និងការសិក្សា ត្រៀក ច្រមុះ បំពង់ក (ក្បាល និងក) និង ទី៤)- ការពិភាក្សាលើបច្ចេកទេសវះកាត់ចុងក្រោយ ទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក។ ចំណែកខាងភាគីកម្ពុជា បានធ្វើបទបង្ហាញអំពី ទី១)-ការចែករំលែកចំណេះដឹងផ្នែកត្រចៀក ច្រមុះ បំពង់ក ក្បាល និងក, ទី២)-ការចែករំលែកចំណេះដឹងផ្នែកវះកាត់កែសម្ផស្ស, ទី៣)-ករណីសំខាន់ៗនៅផ្នែកត្រចៀក នៅមន្ទីរពេទ្យព្រះអង្គឌួង និងទី៤)-ករណីសំខាន់ៗនៅផ្នែកក្បាល និង ក នៅមន្ទីរពេទ្យព្រះអង្គឌួង៕ អត្ថបទ​ ៖​ រដ្ឋា


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm