ការបញ្ចូល ITF​ ក្នុង​កីឡា​ឧត្ដមសិក្សា​ជា​ការ​ជំរុញ​ការអភិវឌ្ឍ​បច្ចេកទេស និង​អភិវឌ្ឍ​ធនធាន​កីឡាករ​

2022/06/27 05:28:49 pm        134

តេ​ក្វាន់​ដូ៖ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងឱកាស​រៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៦ ខែមិថុនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ឱ្យដឹងថា ថ្នាក់ដឹកនាំ​សហព័ន្ធ ឯកឧត្តម កែវ រ៉េមី បានចាត់ទុកការរៀបចំ​ការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ ​ជួយ​ជំរុញ​លើកកម្ពស់​បន្ថែម​ដល់​ការអភិវឌ្ឍ​បច្ចេកទេស ព្រមទាំង​ការអភិវឌ្ឍ​ធន​ធាន​​កីឡាករ-កីឡាការិនី​ជា​និស្សិត​ឲ្យ​កាន់តែ​សម្បូរបែប និង​មាន​គុណភាព​ខ្ពស់នា​ថ្ងៃ​អនាគត​។​

​លើសពីនេះ​លោក​បាន​បន្ថែមទៀតថា តាមរយៈ​ការរៀបចំ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៃ​ព្រឹត្តិការណ៍​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ គឺ​ល្អ​ខ្លាំងណាស់ក្នុង​ការជួយ​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​-​ចៅក្រម​របស់​សហព័ន្ធ​បាន​ដុះខាត់​សមត្ថភាព​បន្ថែម ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សម្រាប់ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF មាន​កីឡាករ-កីឡាការិនី​ជា​និស្សិត​ចូលរួម​សរុប​ចំនួន ៦៤​នាក់ (​កីឡាករ​ ៣៦​នាក់ និងកីឡាការិនី ​២៨​នាក់​) មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចំនួន​៧ ដោយមាន ​១៣​វិញ្ញាសា ក្នុងនោះ​រៀបចំ​វិញ្ញាសាសម្តែង​មេគុណចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ​ចំនួន​៩ ដោយ​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមិថុនា​។

​សូមបញ្ជាក់ថា ​ការ​ប្រ​កួ​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ ដំណើរការ​ពីថ្ងៃ​ទី​២១ ​ដល់​ថ្ងៃទី​៣០ ខែមិថុនាដោយមាន ​១២​ប្រភេទ​កីឡាស្មើនឹង​ ៨៨​វិញ្ញាសា ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង ​១២​ប្រភេទ​កីឡា​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm