ឯកឧត្តម នេ​ត សាវឿន ហាម​ក្រុម​ឈ្នះ​ភ្លេចខ្លួន ក្រុម​ចាញ់​រំសាយ​ក្រុម ក្រោយ​ចប់​ពាន​សម្ដេច​ក្រឡាហោម​

2022/06/27 05:55:17 pm        147

​បាល់ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង រដូវ​កាល​ទី​១ ឆ្នាំ​២០២២ បានបញ្ចប់​ហើយ ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល ១៨​ថ្ងៃចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២៦ ខែមិថុនា​ម្សិលមិញ ដោយ​ក្រុម​បាល់ទះ​វិសាខា​ (B) បាន​លើក​ពាន បន្ទាប់ពី​យកឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ដោយ​លទ្ធផល ៣-២​សិតក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ ដែល​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​បាល់ទះ​កម្រិត​អាជីព ៦​នាក់ទល់ ៦​នាក់​នេះ។ ក្នុងនោះ​ឯកឧត្តម​បានផ្ដល់​អនុសាសន៍​សំខាន់ៗ​ចំនួន ដល់​បណ្ដា​សមាគម​/​ក្លិប​ចូលរួម​ទាំងអស់ ពិសេស​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្រុម​ទទួលបាន​ជ័យលាភីហាម​ភ្លេចខ្លួនគឺ​ត្រូវ​បន្ដ​ខំប្រឹង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ខណៈ​ក្រុម​ចាញ់ក៏​ដូចគ្នាមិនត្រូវ​រំសាយ​ក្រុម​ចោល ក្រោយ​ចប់​កម្មវិធី​នេះឡើយ។​ ​ការគូសបញ្ជាក់​ដូច្នេះ ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​សមាគម​/​ក្លិប​បាល់ទះ​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​វិស័យ​បាល់ទះ​កម្ពុជា​កាន់តែ​រីកចម្រើន ត្រៀម​ចូលរួម​ការប្រកួត​នានា ហើយ​ផលិត​ធនធាន​កីឡាករ​បាន​កាន់តែច្រើនសម្រាប់​បន្ដវេន ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​អនុសាសន៍​របស់​ប្រមុខ​សហព័ន្ធ ក្នុង​ពិធី​បិទ​ពានរង្វាន់​សម្ដេច​ក្រឡា​ហោមឆ្នាំ​២០២២ គឺមាន ៦​ចំណុចរួមមាន​៖

១-​ក្រុម​ទាំងអស់ត្រូវ​កែលម្អ​ចំណុច​ខ្វះខាត​ដែលមាន​ ក្នុងអំឡុងពេល​រៀបចំ​ការប្រកួត ឬ​បញ្ហា​ផ្សេងៗ ដើម្បី​ឆ្ពោះទៅ​រៀបចំ​ពានរង្វាន់​កម្រិត​ខ្ពស់​មួយទៀត គឺ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជានា​ចុងឆ្នាំ​២០២២ នេះ។​

២-​ក្រុម​ជ័យលាភីត្រូវ​អភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត ព្រោះ​ក្រុម​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​ជាដើម គេ​មិន​សុខចិត្ត​ពេល​ឃើញ​បាល់ទះ​កម្ពុជា​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។ ចំណែក​ក្រុម​មិនបាន​លទ្ធផល​ល្អត្រូវខិតខំ​ប្រឹងប្រែង ហាម​ចាញ់ហើយបោះបង់​ឈប់​លេង។​

៣-​គ្រូបង្វឹក​មាន​តួនាទី​រៀងៗ​ខ្លួន ហើយ​កីឡាករ​-​កីឡាការិនី​ក៏មាន​តួនាទី​រៀងខ្លួន។ គ្រូបង្វឹក​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្វឹក និង​យក់ចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បង្វឹក។ ឯ​កីឡាករ​-​កីឡាការិនីត្រូវមាន​ឆន្ទៈ​ក្នុងការ​បង្កើន​សមត្ថភាព​របស់ខ្លួន កុំ​ឲ្យ​សមត្ថភាព​នៅ​ដដែល ដែល​ត្រូវ​លេង​ឲ្យ​ល្អ​ជាង​មុន។​

៤-​ក្រុម​ទទួលបាន​ជ័យលាភីមិនត្រូវ​ភ្លេចខ្លួន ពោលគឺ​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត និង​លទ្ធផល​ល្អ​លើ​ឆាក​អន្ដរជាតិ​នាពេលខាងមុខ។ ចំណែក​ក្រុម​ដែល​ទទួល​ទ្ធ​ផល​មិនសូវ​ល្អ ក៏ត្រូវ​តែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឲ្យ​ល្អប្រសើរ​ដែរ កុំ​ឲ្យ​ប្រកួត​លើក​ក្រោយ​នៅ​លទ្ធផល​អន់​ដដែល។​

៥-​ស្នើ​ស្នងការ​រាជធានី​-​ខេត្ត អភិបាល​រាជធានី​-​ខេត្ត បន្ដ​យកចិត្តទុកដាក់​លើ​ក្រុម​បាល់ទះ​របស់ខ្លួន សម្រាប់​ការឧបត្ថម្ភ​គាំទ្រសម្រាប់​ជា​សម្ភារៈ ការ​កៀគរ​ការឧបត្ថម្ភ និង​ការផ្ដល់​ការហ្វឹកហាត់​ជាប្រចាំ មិនមែន​អស់កម្ម​វិធី​នេះហើយរំសាយ​ក្រុម​ចោល​នោះទេ។ រឿងនេះក្រុមការងារ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ ក៏ដូចជា​អគ្គលេខាធិការដ្ឋានត្រូវ​តាមដាន បើ​លេងកុំ​ឲ្យ​រំសាយ​ក្រុម បើ​មិន​ដូច្នេះ​វិស័យ​បាល់ទះ​កម្ពុជានឹងមិន​អាច​ដើរ​ទៅមុខ​បានទេ។ ការធ្វើ​បែបនេះ ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ប្រកួត​ពានរង្វាន់​បន្ដបន្ទាប់​ទៀត និង​ផលិត​ឲ្យ​បាន​កីឡាករ​-​កីឡាការិនី​ដែលមាន​គុណ​ផល​ខ្ពស់​កាន់តែ​ច្រើន។​

៦-​សម្រាប់ ៧​ក្រុមដែល​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេនៃ​ពាន​សម្ដេច​ក្រឡាហោម ត្រូវ​ចាត់ទុកជា​ក្រុម​ខ្លាំងដើម្បី​ទៅលេង​ពាន​សម្ដេច​តេ​ជោ​នាពេលខាងមុខ។ ដូច្នេះ​ត្រូវ​បន្ដ​យកចិត្តទុកដាក់​ហ្វឹកហាត់ឲ្យ​ខ្លាំង​បំផុត ដើម្បី​គ្រូ​ជម្រើស​ជាតិ​មើលឃើញ​ពី​សមត្ថភាព​របស់ខ្លួន ប្រឹង​ដើម្បី​ខ្លួនឯង ដើម្បី​បាល់ទះ​កម្ពុជា និង​ដើម្បី​មោទនភាព​របស់​ជាតិ​ទាំងមូល។​

​សូមបញ្ជាក់ថា ពាន​បាល់ទះ​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ គឺមាន​បេក្ខភាព ២១​ក្រុម​ចូលរួម។ ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្សិលមិញបានបញ្ចប់​ដោយ​ភាព​តានតឹង​បំផុត បន្ទាប់ពី​ក្រុម​វិសាខា​ (B) ​បាន​យកឈ្នះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ២៩-២៧ នៅ​សិត​ទី​១ តែ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ​វាយបក​ឈ្នះ ២​សិត​ផ្ទួនៗវិញក្នុង​ពិន្ទុ ២៥-២៣ និង ២៦-២៤ មុន​វិសាខា​ (B) វាយបក​យកឈ្នះ ២​សិត​ចុងក្រោយក្នុង​ពិន្ទុ ២៥-១៧ និង ១៥-១១ ដើម្បី​គ្រង​ជើងឯក អម​ថវិកា ២០​លាន​រៀល​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm