អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសបេឡារុសកំពុងត្រូវបានទាញទម្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែសកម្ម ជាងការចាប់ផ្ដើមការវាយលុកពេញបន្ទុករបស់រុស្ស៊ីចូលអ៊ុយក្រែន ហើយថាវិមានក្រឹមឡាំងបានសម្រេចគ្រប់បែបយ៉ាងរួចទៅហើយ។
លោក Zelenskyy និយាយថា ខ្ញុំចង់ថ្លែងទៅកាន់អ្នករាល់គ្នានៅថ្ងៃនេះ ជាពិសេសពលរដ្ឋបេឡារុស ប្រជាពលរដ្ឋទូទៅ ទាំងឯកសណ្ឋាន ទាំងជនស៊ីវិល។ អ្នកកំពុងត្រូវបានគេអូសទាញឲ្យធ្លាក់ចូលក្នុងសង្គ្រាម ហើយផុងខ្លួនកាន់តែជ្រៅជាងកាលពីខែកុម្ភៈ និងរដូវស្លឹកឈើលាស់។ វិមានក្រឹមឡាំងបានសម្រេចចិត្តជំនួសអ្នកគ្រប់បែបយ៉ាងរួចទៅហើយ។ ជីវិតអ្នកគ្មានតម្លៃចំពោះពួកគេទេ។ ប៉ុន្តែអ្នកមិនមែនជាទាសករ ហើយក៏មិនមែនជាចំណីកាណុងកាំភ្លើងដែរ អ្នកមិនគួរស្លាប់ឡើយ។ អ្នកមិនត្រូវឲ្យបណ្ដោយឲ្យនរណាម្នាក់សម្រេចថា តើអ្នកនឹងត្រូវធ្វើអ្វីបន្ទាប់នោះទេ។ លោក Zelenskyy បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋបេឡារុសគាំទ្រអ៊ុយក្រែន មិនមែនសង្គ្រាមទេ៕
អត្ថបទ៖ សុខមាន