Manchester United សង្ឃឹមថា Ronaldo មិន​ចាកចេញ​ក្រោយ​មាន​ក្លិប​ច្រើន​ទាក់ទង​

2022/06/27 06:39:40 pm        107

​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United រំពឹងថា​ខ្សែប្រយុទ្ធ​ជួរមុខ Cristiano Ronaldo មិន​ចាកចេញ បើទោះបី​ជាមាន​ក្លិប​ជាច្រើន​ព្យាយាម​ទាក់​ទង​។ ​តោ​ខៀវ Chelsea និង Bayern Munich សុទ្ធតែ​ត្រូវបាន​សារព័ត៌មាន​ល្បីៗ​ជុំវិញ​អឺរ៉ុប​ចុះផ្សាយ​ថា កំពុង​ព្យាយាម​ទាក់ទង​នាំយក​ខ្សែប្រយុទ្ធ​វ័យ ៣៧ឆ្នាំ​រូបនេះ​។

​ភ្នាក់ងារ​របស់ Ronaldo លោក Jorge Mendes បាន​ជួប​ជាមួយ​ម្ចាស់​ក្លិប​ថ្មី​របស់ Chelsea លោក Todd Boehly សប្តាហ៍​មុន ខណៈ​ការជួបពិភាក្សារ​គ្នា​នោះ​ក៏មាន​រឿង​ផ្ទេរ Ronaldo ផងដែរ​។ ​ជាមួយគ្នា​នោះដែរ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ក៏ត្រូវ​បាន​គេ​ដឹងថាបាន​ទាក់ទង​មកកាន់ Ronaldo ផងដែរក្នុងការ​ស្វែងរក​ខ្សែប្រយុទ្ធ​ជំនួស​តំណែង Robert Lewandowski ដែល​ខិតជិត​ផ្ទេរ​ទៅកាន់ Barcelona​។ ​Manchester United បានបញ្ជាក់​ច្បាស់​ថា Cristiano Ronaldo មិន​ស្ថិតក្នុង​បញ្ជី​លក់​ចេញ​ឡើយ ស្របពេល​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូបនេះ​នៅសល់ ១ឆ្នាំ​ទៀត​នៅ Old Trafford ហើយ Ronaldo ក៏​ស្ថិតក្នុង​ជំរើស​ជួរមុខ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag ផងដែរ​។

​អ្វីដែល​គេ​បារម្ភ​នោះ​គឺ Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៨គ្រាប់​នៅ Premier League រដូវ​កាល​មុន​នោះ ចង់​ឈ្នះ​ពាន UEFA Champions League ខណៈដែល Manchester United មិនមាន​តំណែង​នៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​មួយ​នេះឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm