សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា និងឃីត ដល់បណ្តាខេត្ត សម្រាប់ឧបត្ថម្ភពលរដ្ឋកម្ពុជា ដែលវិលត្រឡប់មកស្រុកកំណើតវិញ

2021/04/27 09:59:58 am        310

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមសរុបចំនួន១,០៧០,០០០,០០០រៀល(មួយពាន់ចិតសិបលានរៀល) ដល់បណ្តាខេត្តចំនួន១៥ និងឃីត សរុបចំនួន៤៥០០ ជូនដល់បណ្តាខេត្តចំនួន១២ផ្សេងទៀត សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ដើម្បីធ្វើចត្តាឡីស័ក។


បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មានព្រឹកនេះថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានឲ្យរៀបចំចាត់ចែង ថវិកា និងឃីតបន្ថែម ជូនទៅកាន់បណ្តាខេត្តនានា សម្រាប់ត្រៀមពីថ្ងៃទី២៨ មីនា រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ 


លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ខេត្តទាំង១៥ ដែលទទួលបានថវិកាបន្ថែមរបស់សម្តេចតេជោ រួមមាន៖ ខេត្តបាត់ដំបង ទទួលបានថវិកា១០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣០០លានរៀល, ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបានថវិកា១០០លានរៀល, ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល, ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១០០លានរៀល, ខេត្តក្រចេះ ទទួលបានថវិកា ៤០លានរៀល, ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ចាម ទទួលបានថវិកា ៣០លានរៀល, ខេត្តកំពង់ឆ្នាំ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ធំ ទទួលបានថវិកា ៣០លានរៀល, ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល, ខេត្តព្រះសីហនុ ទទួលបានថវិកា ៣០លានរៀល និងខេត្តសៀមរាប ទទួលបានថវិកា ២០០លានរៀល។ ហើយខេត្តទាំង១៥នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១២៨២៣នាក់។


ដោយឡែក ខេត្តទាំង១២ ដែលទទួលបានសម្ភារៈឃីត របស់សម្តេចតេជោ រួមមាន៖ ខេត្តបាត់ដំបង ទទួលបានឃីត ចំនួន៦០០, ខេត្តបន្ទាយមានជ័យ ទទួលបានឃីត ចំនួន៥០០, ខេត្តឧត្តរមានជ័យ ទទួលបានឃីត ចំនួន៤០០, ខេត្តកោះកុង ទទួលបានឃីត ចំនួន១០០, ខេត្តពោធិ៍សាត់ ទទួលបានឃីត ចំនួន៤០០, ខេត្តព្រះវិហារ ទទួលបានឃីត ចំនួន១០០, ខេត្តព្រៃវែង ទទួលបានឃីត ចំនួន៦០០, ខេត្តត្បូងឃ្មុំ ទទួល

 

បានឃីត ចំនួន៤០០, ខេត្តកំពង់ឆ្នាំង ទទួលបានឃីត ចំនួន២០០, ខេត្តកំពង់ស្ពឺ ទទួលបានឃីត ចំនួន៣០០, ខេត្តកំពង់ធំ ទទួលបានឃីត ចំនួន៥០០ និងខេត្តសៀមរាប ទទួលបានឃីត ចំនួន៤០០។ ហើយខេត្តទាំង១២នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៩៥៨៦នាក់៕ អត្ថបទ ៖

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm