ក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការលក់ផលិតផលបារីអេឡិចត្រូនិក

2022/06/27 08:00:46 pm        1.5 K

ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការផ្សព្វផ្សាយការលក់ផលិតផលបារី អេឡិចត្រូនិក អេចឈ៍ ធី ភី តាមរយៈបណ្តាញព័ត៌មានសង្គម។

ការថ្លែងរបស់ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជាតំណាងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីបណ្តាក្រសួង រាជធានី ខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលេខាធិការដ្ឋាន។

ឯកឧត្តម បានបន្តទៀតថា បារីអេឡិចត្រូនិក ជាផលិតផលថ្មីដែលបង្កហានិភ័យធ្ងន់ធ្ងរ​ទាំងអ្នក​ប្រើប្រាស់ និងអ្នកស្រូបយកចំហាយ។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់​សាធារណជន​គប់រូប ​ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ​សូមលៈបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និង​អ្នកដែលមិនទាន់ចាប់ផ្តើមប្រើប្រាស់ផលិតផលថ្នាំជក់ សូមចៀសវាងពីការប្រើប្រាស់ផលិតផល​ថ្នាំជក់ ​ផលិតផលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ​ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពបុគ្គល គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ និងសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត និង​ជំរុញការអនុវត្តច្បាប់ស្តីពី ​ការត្រួតពិនិត្យផលិតផលថ្នាំជក់​ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម អ៊ឹង ភីរុន និងតំណាងអង្គការសុខភាពពិភព​លោក​ប្រចាំកម្ពុជា បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដែល​បាន​ចេញសេចកី្តណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិក អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល​ ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក បាន​ចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់​ នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យ​ផលិត​ផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមសហការ​ជាមួយគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ ក្នុងការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារី​អេឡិចត្រូនិក។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុក្រឹត្យលេខ១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផល​ថ្នាំជក់ ​និងជំរុញការពង្រីកសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់​ផលិតផល​ថ្នាំជក់ ឲ្យសមស្របទៅតាមអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់​អង្គការ​សុខភាពពិភពលោក និងស្របតាមការវឌ្ឍនភាព​ នៃការអនុវត្តព្រមានសុខភាពជាភាសាខ្មែរ និង​ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ​ក្នុងចំណោមប្រទេសក្នុងតំបន់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm