លោក Michel ប្តេជ្ញា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន

2022/06/27 09:42:05 pm        688

​អឺរ៉ុប៖ ប្រធាន​ក្រុមប្រឹក្សា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​និយាយថា​ ប្លុក​ដែលមាន​សមាជិក 27​ប្រទេសនៅតែមាន​ការឯក​ភាព​ក្នុងការ​គាំទ្រ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ការវាយលុក​របស់​រុស្ស៊ី​ ដោយមាន​មូលនិធិ​ និង​ការគាំទ្រ​ផ្នែក​នយោបាយ ប៉ុន្តែ​បាននិយាយថា ​អ៊ុយ​ក្រែ​ន​ត្រូវការ​កាន់តែច្រើន​ ហើយ​យើង​ប្តេជ្ញា​ផ្តល់​បន្ថែមទៀត​។

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោក Charles Michel បាន​និយាយថា ​សហភាព​អឺរ៉ុប​នឹង​បន្ត​ផ្តល់​ការគាំទ្រ​រឹងមាំ​ដល់​អ៊ុយ​ក្រែ​ន ទាំង​ផ្នែក​ហិរញ្ញវត្ថុ មនុស្សធម៌ និង​នយោបាយ ហើយ​យើង​បាន​ប្រមូលប្រាក់​បាន​ចំនួន 2ពាន់​លាន​អឺរ៉ូដើម្បី​ផ្តល់យុទ្ធោបករណ៍​។​ សហភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​ចំនួន 6​ជុំលើ​ប្រទេស​រុស្ស៊ី ដែល​កញ្ចប់​ទណ្ឌកម្ម​ថ្មី​បង្អស់​គឺ​ការហាមឃាត់​លើ​ការ​នាំចូល​ប្រេង​ឆៅ​ 90% របស់​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​។ វិធានការ​នេះ​គឺ​សំដៅ​ទៅលើ​សសរស្ដម្ភ​នៃ​ហិរញ្ញវត្ថុ​របស់វិមាន​ក្រឹម​ឡាំង ក្នុង​ការទទួល​បានមក​ពី​ប្រាក់ចំណូល​ប្រេង និង​ឧស្ម័ន​។​

​លោក Michel បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រទេស​រីកលូតលាស់​ទាំង​៧ កាលពី​ថ្ងៃអាទិត្យ​ថា សំណើ​របស់​សហរដ្ឋអាមេរិក​សម្រាប់​កំណត់​តម្លៃ​ លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​កំពុង​ស្ថិតក្រោម​ការពិភាក្សា​។ ប៉ុន្តែ​លោកបាន​ព្រមាន​ថា យើង​ត្រូវមាន​ព័ត៌មាន​លម្អិត យើង​ចង់​សម្រួល​ដើម្បី​ឲ្យ​ប្រាកដថា ​យើង​ច្បាស់លាស់​អំពី​អ្វី​ដែលជា​ផល​ប៉ះពាល់​ដោយផ្ទាល់ ប្រសិនបើ​ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm