ទាហាន​ឆត្រយោង​រុស្ស៊ី និង​ស៊ី​រី​ធ្វើ​សម​យុទ្ធ​រួមគ្នា​នៅ​ស៊ី​រី​

2022/06/27 09:54:37 pm        1.0 K

​ស៊ីរី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ទាហាន​ឆត្រ​យោង​ស៊ី​រី​រាប់​រយ​នាក់​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​រួមគ្នា​ជាមួយ​សម​ភាគី​រុស្ស៊ី​ ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ក្នុង​សម​យុទ្ធ​រួមគ្នា​ជា​លើក​ទី​ពីរ​ក្នុង​ខែ​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​សមយុទ្ធ ឬ​ទីកន្លែង​ដែល​ពួកគេ​ធ្វើឡើង​នោះទេ ប៉ុន្តែ​និយាយ​ថា​ គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​បណ្តុះបណ្តាល​ទាហាន​ឆត្រ​យោង​ស៊ី​រី​។​ ​ប្រទេស​រុស្ស៊ី​គឺជា​អ្នកគាំទ្រ​សំខាន់​របស់​ប្រធានាធិបតី​លោក Bashar Assad ហើយ​មាន​វត្តមាន​កងទ័ព​ច្រើន​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ជម្លោះ​រយៈពេល 11ឆ្នាំបានសម្លាប់​មនុស្ស​រាប់សែន​នាក់ និង​បាន​ជម្លៀស​ប្រជាជន​ពាក់កណ្តាល​នៅក្នុង​ប្រទេស​នេះ ​មុនពេល​មាន​សង្គ្រាម​។​ ​កាលពី​ដើមខែ​នេះ កងកម្លាំង​ទ័ពអាកាស​ស៊ី​រី និង​រុស្ស៊ី​បានធ្វើ​សមយុទ្ធ​នៅ​តំបន់​នា​នា​រ​បស់​ប្រទេស រួមទាំង​នៅ​ជិតតំបន់ Golan Height គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។

កាលពី​បួន​ខែ​មុនប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ​មួយ​សប្តាហ៍​ មុនពេល​រុស្ស៊ី​ចាប់ផ្តើម​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី24 ខែកុម្ភៈ​។​ ​នៅក្នុង​សមយុទ្ធ​ទាំងនោះ យោធា​រុស្ស៊ី​បានដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ និង​យន្តហោះ​ចម្បាំងបំពាក់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ទំនើប​ទៅកាន់​ប្រទេស​ស៊ី​រី សម្រាប់​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm