Guinness World Records កត់ត្រាបបែលឈ្មោះ «បូណ៌មី» ជាត្រីទឹកសាបដ៏ជាងគេបំផុត

2022/06/28 12:37:39 am        2.0 K

ភ្នំពេញ៖ ត្រីបបែលញីទឹកសាប ដែលគេដាក់ឈ្មោះថា “បូរណ៌មី” ឬ “ព្រះច័ន្ទពេញវង់” ដែលគេចាប់បាននៅ ក្នុងទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមិថុនា នេះ ត្រូវបានកត់ត្រាជាត្រីទឹកសាបដ៏ធំជាងគេលើលោក។

ប្រភពពីអច្ឆរិយភាព នៃទន្លេមេគង្គ កាលពីថ្ងៃទី២១ មិថុនា នេះ បានឲ្យដឹងថា ត្រីបបែលយក្ស ដែលបំបែកកំណត់ត្រានេះ មានប្រវែងប្រមាណជិត៤ម៉ែត្រ គឺវាស់ចាប់ពីចុងច្រមុះដល់កន្ទុយ។ វាត្រូវបានអ្នកនេសាទម្នាក់ចាប់បានស្ថិតនៅភាគខាងត្បូងក្រុងស្ទឹងត្រែង ក្នុងទន្លេមេគង្គលាតសន្ធឹង និងហូរឆ្លងកាត់ភាគខាងជើងប្រទេសកម្ពុជា។ ដោយយល់ដឹងពីសារសំខាន់របស់ត្រីបបែលយក្ស ដែលចាប់បាននេះ អ្នកនេសាទបានទាក់ទងទៅក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ដែលទទួលបានមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយដោះលែងវិញ ដែលជាប្រភេទរងគ្រោះជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។

លោកង្វៀន ហាន់ ( Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID/Cambodia បានលើក​ឡើងថា ប្រទេសកម្ពុជា ទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ហើយយើង​ពិតជា​មានមោទកភាព​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ។

នេះជាលើកដំបូងបំផុតនៅកម្ពុជា​ ដែលត្រីបបែលយក្សដ៏ធំត្រូវបានបំពាក់ឧបករណ៍ផ្តល់សញ្ញា acoustic tag ដែលជាបច្ចេកវិទ្យា ​អាចឲ្យជីវវិទូស្វែងយល់បន្ថែមទៀត អំពីអាកប្បកិរិយាដ៏អាថ៌កំបាំង​របស់សត្វមានជីវិតដែលកម្របានជួបប្រទះមួយនេះ។

លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃទីក្រុង រីណូ និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និយាយថា ​ការរកឃើញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថាពិភពធម្មជាតិនៅតែអាចផ្តល់នូវរបកគំហើញថ្មី និងអស្ចារ្យ ហើយ​ប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់ត្រូវបានសិក្សាស្វែងយល់គ្រប់គ្រាន់នៅឡើយ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល នៃក្រសួង​កសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ បានបញ្ជាក់ថា ការរកឃើញត្រីបបែលដ៏មហិមាបំបែក​ក្នុង​កំណត់ត្រាពិភពលោកនេះ បង្ហាញពីឱកាសដ៏ពិសេស ​ដែលយើងមាននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារប្រភេទសត្វនេះ និងទីជម្រកស្នូលរបស់វា។

នៅក្នុងភាពជាដៃគូ ​ជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងបណ្តាប្រទេសដទៃទៀត នៅក្នុង​អាងទន្លេមេគង្គក្រោម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល​កម្ពុជា នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីរៀបចំផែនការសកម្មភាពអភិរក្ស ប្រភេទសត្វក្នុងតំបន់ និងពង្រឹងការការពារទន្លេ សត្វព្រៃ ជលផល និងសហគមន៍មូលដ្ឋាន៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm