ឯកឧត្តម ហ៊ុន ម៉ានី៖ គុណតម្លៃគ្រូបង្រៀន លះបង់ធំធេងនូវប្រយោជន៍ផ្ទាល់ខ្លួន ដើម្បី​ប្រយោជន៍សង្គម

2022/06/28 12:45:11 am        633

ភ្នំពេញ៖ ក្នុងជំនួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត នៃវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចែករំលែក​ពីគោល​គំនិតទាក់ទង នឹងស្ថានភាព និងសារៈសំខាន់នៃវិស័យអប់រំក្នុងក្របខណ្ឌកម្ពុជា ​និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីគុណតម្លៃនៃអាជីពគ្រូបង្រៀន​ ដែលមានការលះបង់ធំធេង នូវប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានព្យាយាមប្រើ​គ្រប់​មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ ​ដើម្បីធានាប្រសិទ្ធភាពការបង្រៀន និងការខិតខំអភិវឌ្ឍន៍​សមត្ថភាពបច្ចេកវិទ្យា ដើម្បីអាចបង្រៀនសិស្សានុសិស្ស តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងបរិបទ​នៃ​ការរីករាល​នៃជំងឺ កូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ ចំពោះវិស័យអប់រំ តាមរយៈគោលនយោបាយជាតិនានាជាបន្តបន្ទាប់ ។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការផ្តោះផ្តងនូវមតិ យោបល់ ក្នុងវេទិកាសំណួរ ​នឹងចម្លើយរវាងឯកឧត្តមប្រធានគណៈកម្មការ និងបុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត។

វេទិការនេះ បានអនុញ្ញាតឱ្យគណៈកម្មការទី៧ ស្វែងយល់ ​និងក្តាប់បានកាន់តែច្បាស់ពីឱកាស និងបញ្ហាមួយ​ចំនួនដែលជាក្តីកង្វល់ក្នុងវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញលើកទឹកចិត្តដល់គរុនិស្សិត ឱ្យ​បន្តរក្សាស្មារតីលះបង់ដ៏ឧត្តមរបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ តាមរយៈការបំពេញតួនាទី ភារកិច្ច​របស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការ ដោយយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ​ទោះបរិបទណា ឬនៅទីជិត ឆ្ងាយ ឬនៅជនបទដាច់ស្រយាលក៏ដោយ ដើម្បីអនាគតសិស្សានុសិស្សគ្រប់រូប សហគមន៍ និងសង្គមជាតិកម្ពុជា។

សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សំ រិទ្ធី អនុប្រធាន​គណៈកម្មការ ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ ​និងវត្តមានឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឌី បុណ្ណា នាយកស្តីទី នៃវិទ្យសា្ថនជាតិអប់រំ ព្រមទាំង​គណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត សរុបប្រមាណ១៣៩២ នាក់៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm