សិស្សជ័យលាភីមេដាយមាស ប្រាក់ លើមុខវិជ្ជាចំនួនបី ឆ្នាំសិក្សា២០២១-២០២២ទទួលបានរង្វាន់

2022/06/28 01:22:27 am        564

ព្រៃវែង៖ នៅវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២ ។

លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា នេះជាមោទកភាពធំបំផុតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ដែលសិស្សានុសិស្សនៅ វីទ្យាល័យ ព្រៃព្នៅ តែងតែទទួលបានលទ្ធផលល្អក្នុងការសិក្សាជារៀងរាល់ឆ្នាំ។

លោកបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា នេះ នៅខេត្តសៀមរាប បានរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេសសាលា បានបញ្ជូនសិស្សានុសិស្សចំនួន៩រូបទៅចូលរូមប្រកួត ដោយទទួលបានលទ្ធផលចំនួន៦រូប ក្នុងនោះថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ទទួលបានលេខ១ “មេដាយមាស និងលេខ២  ទទួលបាន មេដាយប្រាក់។

ចំពោះថ្នាក់ទី៩ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទទួលមេដាយមាសម្នាក់ ក្រៅពីនោះបានទទួលចំណាត់ថ្នាក់កិតិ្តយស។ ហើយសិស្សដែលទទួលបានជ័យលាភីនៅពេលនេះ សុទ្ធតែជាសិស្សស្រី។

ឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ បានលើកឡើងថា កត្តាដែលនាំឲ្យមានសិស្សប្រឡងជាប់ទទួលបានលទ្ធផលដ៏ប្រសើរនេះ ក៏ជាចំណែកនៃការយកចិត្តទុកដាក់ពីគណៈនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ជាពិសេសដោយសារមានការខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូព្យាយាមស្រាវជ្រាវ លើមេរៀន និងឯកសារផ្សេងៗរបស់សិស្សខ្លួនឯងផ្ទាល់ ។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ថា ចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិ អភិវឌ្ឍខ្លួន និងក្រុមគ្រួសារ ក្លាយខ្លួនទៅជាគំរូល្អដល់អ្នកជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនដូចជារៀមច្បងនាពេលនេះ។

លោកអភិបាលស្រុក បានផ្តាំផ្ញើយុវជន ទោះបីជាបានជាប់ជាសិស្សពូកែ ក៏ពិតមែន ត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត។

សិស្សានុសិស្ស បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេក ដែលទទួលបានជ័យលាភីសិស្សពូកែនាពេលនេះ ហើយក៏បានផ្ដាំផ្ញើដល់សិស្សជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែដើម្បីទទួលបានលទ្ធផលល្អដូចពួកខ្លួននេះ៕ អត្ថបទ៖ សៅ យ៉ាម៉ង់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm