ប្រតិភូ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​បើក​កិច្ចប្រជុំ​លម្អិត​អំពី​ការ​ទទួល​ទង់ និង​ការប្រកួត​នៅ​ឥណ្ឌូនេស៊ី​

2022/06/28 05:03:41 pm        491

​អាស៊ាន​ប៉ារ៉ាហ្គេម៖ ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​ហ្គេម​កម្ពុជារួមទាំង​មន្ដ្រី​ជំនាញនៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​អំពី​ការត្រៀម​លក្ខណៈ​ទទួល​ទង់​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដើម្បី​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣ និង​ការចូលរួម​របស់​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជានៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូចាប់ពី​ថ្ងៃទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ។

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)។​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ រៀបចំ​កា​រ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបាន​ពិភាក្សា​លម្អិត​អំពី​ដំណើរ​ឆ្ពោះទៅ​ ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែលជា​ការស្វែងរក​នូវ​ឧត្តមភាព​ផ្នែក​បច្ចេកទេស​កីឡា​ផង និង​ការចូលរួមដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣ ផង។​

​លើសពីនេះ កិច្ចប្រជុំ​ក៏បាន​ជជែក​អំពី​ការទទួល​ទង់​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមពី​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​០៦ ខែសីហា​ខាងមុខ ហើយ​គ្រោង​នឹង​រៀបចំ​ក្បួន​ដង្ហែ បន្ទាប់ពី​ទង់​តំណាង​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ាន​នេះ ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម យី វាសនា បន្ថែមថា ឆ្នាំនេះកម្ពុជា​បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​កប្រមាណ ១៦០​នាក់ដែលជា​ចំនួន​ដ៏​ច្រើន បើ​ធៀប​នឹង​ការចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​មុនៗ។ ឯកឧត្តម​ពន្យល់​ថា កា​រ​បញ្ចូន​ប្រតិភូ និង​អ​ត្ដព​លិ​ក​ទៅ​ច្រើន​នេះ ក្រៅពី​ស្វែងរក​នូវ​ឧត្តមភាព​លក្ខណៈ​បច្ចេកទេស ក៏​ដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍ដើម្បី​យកមក​រៀបចំ និង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm