វាយកូនបាល់៖ កីឡាករវាយកូនបាល់ក្រូអាស៊ី Marin Cilic មិនអាចចូលរួមការប្រកួត Grand Slam, Wimbledon បានឡើយក្រោយតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃចន្ទម្សិលមិញ។
កីឡាករវ័យ ៣៣ឆ្នាំម្ចាស់ជើងឯក US Open ឆ្នាំ២០១៤ រូបនេះធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Wimbledon នេះកាលពី ៥ឆ្នាំមុនតែចាញ់ Roger Federer។ Marin Cilic មានចំណាត់នៅ Wimbledon លេខ ១៤ និងបានឈានដល់មកដល់ព្រឹត្តិការណ៍នេះជាមួយនឹងទំរង់លេងល្អផងដែរ បន្ទាប់ពីបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open និងពានរង្វាន់ The Queen ត្រៀម Wimbledon សប្តាហ៍មុន។ ដូច្នេះតំណែងរបស់ Marin Cilic នឹងត្រូវជំនួសដោយអ្នកចាញ់នៅវគ្គជម្រុះដែលមានសំណាងគឺកីឡាករព័រទុយហ្កាល់ Nuno Borges៕
អត្ថបទ៖នាង សុភាវុធ