Grand Slam, Wimbledon ចាប់ផ្តើម​ ខណៈ​អ្នកការពារ​ជើងឯក Djokovic និង Murray សុទ្ធតែ​ឈ្នះ​

2022/06/28 06:40:59 pm        72

​វាយកូនបាល់៖ ​ព្រឹត្តិការណ៍ Grand Slam, Wimbledon បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ខណៈ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស៊ែ​ប Novak Djokovic និង​អតីត​លេខ ១ ពិភពលោក Andy Murray សុទ្ធតែ​ឈ្នះ​នៅ​ជុំ​ដំបូង​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ Novak Djokovic បាន​យកឈ្នះ​កីឡាករ​កូរ៉េ​លំដាប់​លេខ ៨១ ពិភពលោក Kwon Soon-woo ៦-៣, ៣-៦, ៦-៣ និង ៦-៤​។ ​​ម្ចាស់​ជ័យលាភី Grand Slam ២០លើក Djokovic បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា គេ​សុខចិត្ត​ខកខាន​ការប្រកួត Grand Slam ណាមួយ ប្រសើរ​ជាង​ការទទួលយក​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​​Djokovic បាន​ខកខាន​ការប្រកួត Grand Slam, Australian Open នាពេល​កន្លងមក​ដោយ​សារ​បញ្ហា​វ៉ាក់សាំង​នេះ ហើយក៏​ត្រូវ​បញ្ជា​ឱ្យ​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី និង​មិន​អនុញ្ញាតឱ្យ​ជាន់ដី​អូស្ត្រាលី​រយៈពេល ៣ឆ្នាំ​។ ​​យ៉ាងណាក្តី នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ធ្លាប់បាន​និយាយថា Djokovic អាច​វិល​ចូល​ទឹក​អូស្ត្រាលី​វិញ​ឆាប់ៗ​នេះ​ក្នុង​កាលៈ​ទេសៈ​ត្រឹមត្រូវ​ណាមួយ​។

តែ​មកដល់ពេលនេះ​ក៏​នៅ​មិន​ទាន់​មាន​ភ្លើង​ខៀវ​អ្វី​ឡើយ​ដែល មានន័យថា Djokovic នឹង​មិន​អាច​ប្រកួត​នៅ Grand Slam ណា​បាន​ឡើយ​រហូតដល់ French Open ឆ្នាំក្រោយ​។ ​​ជុំ​បន្ត​នៅ Australian Open នេះ Djokovic នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis​។ ​​ងាក​មក​ការប្រកួត​មួយគូ​ទៀត អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​ជុំ​ដំបូង​នៅ Wimbledon របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី James Duckworth​។ ​​ចាប់ផ្តើម​ដំបូង​ត្រូវបាន Duckworth នាំមុខ​សិត​ដំបូង ៦-៤ Andy Murray ក៏បាន​វាយបក​យកឈ្នះ​វិញ​បី​សិត​ផ្ទួនៗ ៦-៣, ៦-២ និង ៦-៤​។ ​ជុំ​បន្ត​កីឡាករ​វ័យ ៣៥ឆ្នាំ​ស្កុ​ត​ឡេ​ន​រូបនេះ​នឹង​ជួប​ជាមួយ​កីឡាករ​អាមេរិក​សេវា​ខ្លាំង John Isner៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm