ការ​តវ៉ា​នៅ​មី​យ៉ាន់​ម៉ា​នៅ​តែ​បន្ត​ មួយថ្ងៃ​បន្ទាប់ពី​មនុស្ស​ជាង ​១០០​នាក់​ត្រូវ​បាន​សម្លាប់​

2021/04/27 09:59:58 am        87

​​មី​យ៉ាន់​ម៉ា៖ ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បាន​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ជាថ្មី​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បង្កើន​ការ​ទាមទារ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ រប​ប​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​ បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​នៅ​ក្នុង​ថ្ងៃ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​បំផុត ​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​មុន​។​

​ការ​តវ៉ា​ជា​បន្តបន្ទាប់​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ និង​ម៉ាន់​ដា​ឡេ ​ដែល​ជា​ទីក្រុង​ធំ​បំផុត​ពីរ​របស់​ប្រទេស ​ក៏ដូចជា​នៅ​កន្លែង​ផ្សេងទៀត​។ ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ពើប​ប្រទះ​ជាមួយ​កម្លាំង​នគរបាល​ជា​ថ្មី​ទៀត​។​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១៤នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៨​ ខែ​មីនា​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ ដែល​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី​ Aung San Suu Kyi​។ អ្នក​ស្លាប់​ដែល​ត្រូវ​បាន​រាយការណ៍​ រួមមាន​កុមារ​មួយ​ចំនួន​អាយុ​ក្រោម ១៦​ឆ្នាំ​។​

​យោង​តាម​ការ​រាប់​ពី​ក្រុម​អ្នក​តាម​ដាន​ជាច្រើន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ប្រហាក់​ប្រហែល​គ្នា ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នកស្រាវជ្រាវ​សហភាព​មី​យ៉ាន់​ម៉ា​ផ្សេងទៀត​ ដែល​លើស​ពី​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា​។ ចំនួន​មនុស្ស​ស្លាប់​សរុប​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ រ​ហូត​មកដល់ពេលនេះ​មាន​ជាង ៤២០នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm