សម្តេចតេជោ៖ ជ័យជម្នះបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំ-សង្កាត់បង្ហាញថាពលរដ្ឋ ត្រូវការបក្សនេះជានិច្ច

2022/06/28 07:26:40 pm        404

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ប្រជាជនកម្ពុជានៅទូទាំងប្រទេស ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់រហូតដល់ភូមិ។

ក្នុងឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធី​ប្រារព្ធ​ខួបអបអរសាទរលើកទី៧១ឆ្នាំ​នៃថ្ងៃ​បង្កើត​គណបក្សប្រជាជនកម្ពុជា ​នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ជ័យជម្នះដ៏ត្រចះត្រចង់​របស់​គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស​ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែ​បានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ​តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា​មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ​ ហើយ​បាន​ធ្វើឲ្យ​បរាជ័យ​នូវ​ឧបាយកល ​និង សកម្មភាព​ប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម​ និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និង​ផលប្រយោជន៍របស់ប្រជាជន។

ថ្លែងនៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ក៏សូម​សម្ដែង​ការគោរព និង​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុតជូនសមាជិក-សមាជិកា​គណបក្ស យុវជន យុវនារី ​បងប្អូន​ជនរួមជាតិនៅគ្រប់ទិសទី​ ដែលមានជំនឿមុតមាំលើការដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជា ​ហើយបានបោះ​ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាង​ច្រើនលើសលប់​ផងដែរ។

ជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ​គណបក្សសូម​ប្ដេជ្ញា​ខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ​សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ​ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំសង្កាត់នៅទូទាំងប្រទេស ​កាន់តែមានការរីកចម្រើនឡើងបន្ថែមទៀតលើគ្រប់វិស័យ ប្រជាជន​មានជីវភាពកាន់តែ​ធូរធារ ​ហើយបន្តរស់នៅ​យ៉ាង​សុខដុមរមនា​ទាំងក្នុង​ គ្រួសារ ក្នុង​សហគមន៍ ​ក៏ដូច​សង្គមជាតិទាំងមូល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm