ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជម្រាបដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

