គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំពេញអង្គ នៅខែកក្ដដា

2022/06/28 08:21:55 pm        340

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំពេញអង្គលើកទី៦ ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជំរៅ ការជំរុញនាំមកថែមទៀត​នូវផល​ប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្នុងនាមអគ្គលេខាធិការភាគីកម្ពុជា ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូ (video link) ជាមួយឯកឧត្ដម អ៊ូ ជៀងហាវ (Wu Jianghao) ឧបការីរដ្ឋមន្រ្តី ក្រសួងការបរទេស ក្នុងនាម​អគ្គលេខាធិការភាគីចិន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់​កិច្ចប្រជុំពេញ​អង្គលើកទី៦ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលកម្ពុជា​នឹង​ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ។

ក្នុងជំនួបនេះឯកឧត្ដម វង្សី វិស្សុត បានគូសរំលឹកឡើងវិញ អំពីការងារដែលភាគីទាំង​ពីរ​សម្រេច​បានកន្លងមក ​ជាសមិទ្ធផលធំៗ ​ក្នុងវិស័យដ៏ច្រើន​ ហើយចុងក្រោយនេះ គឺការជួយកម្ពុជាក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩​ ពិសេសការផ្តល់វ៉ាក់សាំងដ៏ច្រើន និងទាន់ ពេលដល់កម្ពុជា ដែលបាន​ជួយធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ ​បានល្អប្រសើរដូចសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ​បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សនូវ​មិត្តភាព​ជាដែកថែប ក្រោមសហគមន៍វាសនារួម ​និងភាពរឹងមាំនៃទំនាក់ទំនង​ទ្វេភាគីកម្ពុជា-ចិន ព្រមទាំង​បានរួមចំណែកក្នុងការជំរុញទំនាក់ទំនងស៊ីជម្រៅ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់​ប្រទេស​ទាំងពីរ ក៏ដូចជាការលើក កម្ពស់ជីវភាពប្រជាជនកម្ពុជា។

ឯកឧត្តម បានគូសបញ្ជាក់ពីការត្រៀមខ្លួនជានិច្ច ក្នុងនាមជាអគ្គលេខាធិការកម្ពុជា នៃ​គណៈកម្មាធិការ​សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ​គឺសម្របសម្រួលដឹកនាំការងារ ដើម្បីត្រៀម​សម្រាប់កិច្ចប្រជុំពេញអង្គលើកទី ៦ របស់គណៈកម្មាធិការសម្រប​សម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិននេះ ឱ្យសម្រេចបានជោគជ័យ ​ក្នុងគោលដៅពង្រីក និងពង្រឹងឱ្យកាន់​តែស៊ីជំរៅ ជម្រុញនាំមកថែមទៀតនូវ ផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាដើម្បីអបអរសាទរដល់ខួបទី ១០០ ព្រះវស្សា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ ​នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ នៅក្នុងឆ្នាំ២០២២ នេះ ​ក៏ដូចជាខួបលើកទី ៦៥ នៃទំនាក់ទំនង​ការទូត​កម្ពុជា​ចិននៅឆ្នាំ ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នេះ ត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ២០១៤ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ​ក្នុងនោះគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាលកម្ពុជា-ចិន បានប្រជុំរៀងរាល់​ពីរឆ្នាំម្តង ​ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក ​និងរៀបចំផែនការសហប្រតិបត្តិការ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm