ម៉ុលដូវ៉ា៖ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទប្រធានាធិបតីប្រទេសម៉ុលដូវ៉ាលោកស្រី Maia Sandu បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បន្ទាប់ពីលោកស្រីបានទៅដល់ទីក្រុង Bucha ជាកន្លែងនៃការសម្លាប់រង្គាលរបស់រុស្ស៊ីលើជនស៊ីវិល តាមការចោទប្រកាន់តាំងពីសង្គ្រាមដំបូងក្នុងចំណោមតំបន់នៅជាយទីក្រុង Kyiv។ នេះជាជំនួបលើកដំបូងរវាងប្រមុខរដ្ឋ នៃរដ្ឋជាបេក្ខភាពសហភាពអឺរ៉ុបទាំងពីរ។

លោកស្រី Sandu និយាយថា រដ្ឋាភិបាលម៉ុលដូវ៉ាកំពុងព្យាយាមគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់តំបន់ផ្តាច់ខ្លួនមិនឲ្យមានការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់អ៊ុយក្រែនដោយសំដៅទៅលើតំបន់ Transnistria។ តំបន់ Transnistria ជាដែនដីដែលមានប្រជាជនប្រហែល 470,000នាក់រវាងប្រទេសម៉ុលដាវី និងអ៊ុយក្រែន បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរផ្តាច់ខ្លួនចាប់តាំងពីសង្គ្រាមឆ្នាំ1992 ជាមួយប្រទេសម៉ុលដូវ៉ា។ រុស្ស៊ីបានដាក់មូលដ្ឋានទ័ពប្រហែល 1,500នាក់នៅទីនោះដោយចាត់ទុកថាជាអ្នករក្សាសន្តិភាព ប៉ុន្តែមានការព្រួយបារម្ភខ្ពស់ថា កងកម្លាំងទាំងនេះអាចត្រូវបានប្រើប្រាស់ ដើម្បីវាយលុកលើអ៊ុយក្រែនពីភាគខាងលិច៕
អត្ថបទ៖ ប៊ុនថន