ទីតាំងចាក់បាល់អនឡាយមួយកន្លែង នៅក្រុងខេមរភូមិន្ទ បើកយូរឆ្នាំហើយ សមត្ថកិច្ចទើបបង្រ្កាប

2022/06/28 10:53:03 pm        1.2 K

កោះកុង៖ ទីតាំងលេងល្បែងស៊ីសងចាក់បាល់តាមអនឡាយមួយកន្លែងស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានបើកឱ្យពលរដ្ឋញៀនល្បែងចូលលេងយ៉ាងស៊េរីយូរឆ្នាំមកហើយ លុះបែកការណ៍សមត្ថកិច្ច ទើបថាមានចំណាត់ការបង្រ្កាប។

ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងចាក់បាល់អនឡាយ១កន្លែងនោះ នៅម្តុំរង្វង់​មូលលោយាយរែកផ្លែឈើ ជាកម្មសិទ្ធអ្នកមានអំណាចម្នាក់ដែលពុំត្រូវបានគេស្គាល់ឈ្មោះ។

ពលរដ្ឋ បានបន្ថែមទៀតថា រាល់សកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទជាទង្វើខុសច្បាប់ និងបង្កឱ្យអសន្តិសុខសណ្តាប់ធ្នាប់ អំពើហឹង្សា ព្រមទាំងកកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ទោះយ៉ាងណាគេនៅពុំឃើញមានអាជ្ញាធរសមត្ថកិច្ចណាមួយហ៊ានមកចុះបង្រ្កាបនោះទេ ដោយបណ្តែលបណ្តោយដំណើរលួចយ៉ាងរំភើយ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា នេះ បានដាក់បញ្ជាឱ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាល​ក្រុងខេមរភូមិន្ទ និងលោក សាង ហ៊ី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះពិនិត្យស្រាវជ្រាវសហការជាមួយអាជ្ញាធររដ្ឋបាលតាមដានបង្រ្កាបទប់ស្កាត់ជាបន្ទាន់។

លោកស្នងការនគរបាលខេត្តកោះកុង ថ្លែងអំណអរគុណចំពោះព័ត៌មាន​ដែលរាយការណ៍​ដោយ​អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ជុំវិញករណីបង្កើតទីតាំងលេងល្បែងស៊ីសងខុសច្បាប់​ដែលផ្ទុយ​នឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បង្កឱ្យកើតមានអំពើបទល្មើសផ្សេងៗ។

លោកស្នងការនគរបាលខេត្ត អះអាងដែរថា កន្លងទៅបានដាក់វិធានការយ៉ាង​ម៉ឺងម៉ាត់​ជាច្រើន​ដល់គ្រប់​អធិការនគរបាលក្រុងស្រុក​ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំសង្កាត់ ទប់ស្កាត់បង្រ្កាប​រាល់​សកម្មភាព​លួចលេងល្បែងស៊ីសងខុសច្បាប់ទាំងឡាយនៅក្នុងមូលដ្ឋាន។

ទាក់ទិន​បញ្ហា​ល្បែងស៊ីសងនេះ​លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បាន​លើកឡើងថា ក្នុងនាម​លោកជាគណៈបញ្ជាការអង្គភាព ​លោកកំពុងរង់ចាំ​បទ​បញ្ជា​ពីថ្នាក់ដឹកនាំខេត្ត មុន​នឹង​បង្រ្កាបទីតាំងល្បែងស៊ីសងអនឡាយខាងលើ។ ចំណុចត្រង់ថា មានអ្នកអំណាច មានលុយ លួចបើកអាជីវកម្មល្បែងចាក់បាល់ខុសច្បាប់ មិនដឹងថាពិតប្រាកដកម្រិតយ៉ាងណានោះទេ។ ឥឡូវលោកកំពុងធ្វើការលោកអធិការនគរបាលក្រុងខេមរភូមិន្ទ ពិនិត្យស្រាវជ្រាវជាមុនសិន។

អ្នកព័ត៌មានយើង កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា បានទាក់ទងទៅ លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំភ្លឺព័ត៌មាននេះ​ ប៉ុន្តែលោកនិយាយថា ខ្លួនមិនទាន់​ដឹង​ព័ត៌មាននេះនៅឡើយទេ។ ព័ត៌មានវិវត្តន៍ថ្មីយ៉ាង​ណា​នឹងផ្តល់​ព័ត៌មាន​តប​មក​អ្នកសារព័ត៌មានវិញ៕

អត្ថបទ៖ មករា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm