
អន្ដរជាតិ៖ អភិបាលក្រុង Mykolaiv របស់អ៊ុយក្រែន បាននិយាយថា មនុស្ស ០៣នាក់ស្លាប់ និង០៦នាក់ បានរងរបួស នៅពេលដែលសហគមន៍មួយនៅក្នុងទីក្រុង Mykolaiv បានរងការបាញ់ប្រហារនៅព្រឹកថ្ងៃអង្គារនេះ។
លោក Alexander Senkevich បានសរសេរនៅលើបណ្តាញTelegram ថា មានកុមារម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងក្រុង Ochakiv។ លោក Senkevich និយាយថា ទីក្រុងកំពង់ផែ Mykolaiv ស្ថិតនៅក្រោមការបាញ់រ៉ុក្កែត នៅព្រឹកថ្ងៃអង្គារនេះ ហើយព័ត៌មានស្តីពីជនរងគ្រោះ និងទំហំនៃការខូចខាតនឹងត្រូវបានបញ្ជាក់ឱ្យបានច្បាស់។