
អន្ដរជាតិ៖ អភិបាលតំបន់ Poltava បាននិយាយថា មនុស្ស ៣៦នាក់នៅបាត់ខ្លួននៅឡើយ បន្ទាប់ពីការវាយប្រហារកាលពីម្សិលមិញលើមជ្ឈមណ្ឌលលក់ទំនិញទីក្រុងKremenchuk ខណៈក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកនៅក្នុងគំនរបាក់បែក។
លោក Dmytro Lunin បាននិយាយលើបណ្តាញ Telegram ថា មនុស្សជាងមួយពាន់នាក់ បានធ្វើការពេញមួយយប់នៅលើទីតាំង ដែលបានបំផ្លាញរួមមានក្រុមជួយសង្គ្រោះ នគរបាល គ្រូពេទ្យ និងអ្នកស្ម័គ្រចិត្ត។
លោកបាននិយាយថា មនុស្ស ២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងចំណោមអ្នករបួសសរុប ៥៩នាក់ ហើយចំនួនអ្នកស្លាប់បច្ចុប្បន្នបានកើនឡើងដល់ ១៨នាក់។
