
អន្ដរជាតិ៖ អភិបាលតំបន់ Luhansk របស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយសម្រុកចូលទីក្រុង Lysychansk ពីភាគខាងលិច និងភាគនិរតី។
លោក Serhiy Haidai និយាយថាកងកម្លាំងរុស្ស៊ីកំពុងព្យាយាមបិទទីក្រុងពីផ្នែកទាំងនេះ ហើយដណ្តើមយកបណ្តាញដឹកជញ្ជូនជាមួយតំបន់Donetsk។
លោក Haidai បានសរសេរនៅលើបណ្តាញ Telegram ថា ការប្រយុទ្ធគ្នាកំពុងកើតឡើងនៅចន្លោះទីតាំងលំនៅឋាននៅក្រុងVovchoyarivka ចម្ងាយប្រហែល12 គីឡូម៉ែត្រភាគនិរតីទីក្រុង Lysychansk និងរោងចក្រចម្រាញ់ប្រេង។
លោកមិនបានបញ្ជាក់ច្បាស់ថាតើលោកចង់សំដៅទៅលើរោងចក្រចម្រាញ់ប្រេងនៅទីក្រុង Vovchoyarivka ឬនៅទីក្រុង Lysychansk នោះទេ។
